ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កងកម្លាំងអ៊ូហ្គង់ដាធ្វើការចាប់ខ្លួនសមាជិកសភាជាស្រ្តីចំនួន ១១នាក់អំឡុងពេលធ្វើការតវ៉ា

អ៊ូហ្គង់ដា៖ ប៉ូលិសអ៊ូហ្គង់ដាបានធ្វើការឃុំខ្លួនសមាជិកសភាជាស្ត្រីចំនួន ១១នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលសមាជិកសភាជាស្រ្តីទាំងនោះត្រូវបានរងចោទប្រកាន់ថាបានរៀបចំការតវ៉ាដោយខុសច្បាប់ ខណៈសមាជិកសភាមួយចំនួនបានរងរបួសថែមទៀតផងអំឡុងពេលចាប់ខ្លួននេះ។ 

សមាជិកសភាទាំងនោះត្រូវបានឃុំខ្លួននៅខាងក្រៅអគារសភាក្នុងរដ្ឋធានី Kampala ខណៈដែលពួកគេបានរៀបចំក្បួនដង្ហែឆ្ពោះទៅកាន់ក្រសួងកិច្ចការផ្ទៃក្នុង ដែលពួកគេមានបំណងធ្វើការនាំយក និងប្រគល់ញ្ញត្តិតវ៉ាឱ្យទៅរដ្ឋមន្ត្រីនៃក្រសួងនេះ។ ក្រុមបណ្ដាអ្នកតវ៉ាទាំងនោះបានសំដែងការមិនពេញចិត្តចំពោះទង្វើរបស់កងកម្លាំងមួយចំនួនដែលពួកគេបាននិយាយថា អំពើឃោរឃៅរបស់ប៉ូលិស និងការប្រើប្រាស់កម្លាំងហួសហេតុ ដើម្បីបំបែកមុខងារផ្សេងៗ ដែលរៀបចំដោយសមាជិកសភាស្ត្រីនៅក្នុងមណ្ឌលបោះឆ្នោតក្នុងស្រុករបស់ពួកគេ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ្នកនាំពាក្យរងនៃសភាអ៊ូហ្គង់ដា លោក Thomas Tayebwa បានបញ្ជាក់នៅលើ Twitter របស់លោកថា៖ "ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់សមត្ថកិច្ច ដែលបានចាប់ខ្លួនសមាជិកសភាជាស្រ្តីចំនួន ១១នាក់ ដែលពួកគេទាំងនោះបានធ្វើសកម្មភាពដោយសន្តិវិធី និងពុំមានអាវុធក្នុងដៃ។ សកម្មភាពបង្ក្រាបនេះបណ្ដាលឱ្យមានរបួសហូរឈាម និងរហូតដល់រហែកខោអាវ ដែលសកម្មភាពទាំងនេះហាក់បីដូចជាការចាប់ខ្លួនភេរវករអញ្ចឹងដែរ។ ការ​ចាប់​ខ្លួន​សមាជិកសភាទាំងោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មានការអៀន​ខ្មាស​នៅ​មាត់​ទ្វារ​រដ្ឋសភាតែម្តង។ អញ្ចឹងខ្ញុំមិនដឹងថា តើយើងមានសុវត្ថិភាពឬអត់ទេ បើមនុស្សអាចដាក់ពង្រាយនៅមាត់ទ្វារសភា ដើម្បីវាយប្រហារពលរដ្ឋដែលគ្មានអ្វីអាចបង្កគ្រោះថ្នាក់បានសោះបែបនេះ"។ 

វីដេអូនៃការប៉ះទង្គិចគ្នាដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមបានបង្ហាញថាមន្ត្រីប៉ូលីសបានប្រឈមជាមួយសមាជិកសភា ហើយរុញពួកគេចូលក្នុងឡានតែម្តង។ ដោយឡែក អ្នកនាំពាក្យប៉ូលិស លោក Luke Owoyesigyire បាន​បដិសេធ​ថា មន្ត្រីរបស់លោក​មិន​បាន​ប្រើ​កម្លាំង​ហួស​ហេតុ​ទេ។ ផ្ទុយទៅវិញ លោក​បាន​ចោទបានប្រកាន់ក្រុមសមាជិកសភា និងអ្នក​តំណាង​រាស្ត្រ​ទាំងនោះថា​មិន​ព្រមឱ្យ​ចាប់​ខ្លួន និង​ថែមទាំងបានធ្វើ​ឲ្យ​មន្ត្រី​ប៉ូលិស​មួយ​ចំនួន​រង​របួសទៀតផង។

គួរបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមក កងកម្លាំងសន្តិសុខអ៊ូហ្គង់ដាត្រូវបានចោទប្រកាន់ជាញឹកញាប់ពីអំពើឃោរឃៅ ជាពិសេសប្រឆាំងនឹងគូប្រជែងរបស់មេដឹកនាំជើងចាស់លោក Yoweri Museveni៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក