ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ជប៉ុន នឹងអញ្ជើញប្រទេសមានសេដ្ឋកិច្ចអភិវឌ្ឍន៍ចំនួន ៥ ឱ្យចូលរួមកិច្ចប្រជុំកំពូល G7 ខែក្រោយ

ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេស​ជប៉ុន​នឹង​អញ្ជើញបណ្ដា​ប្រទេស​ដែល​កំពុង​រីកចម្រើន​មួយ​ចំនួន​ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​នៅ​ក្នុង​ក្រុម​ប្រទេស​ជឿនលឿន​ទាំង​ប្រាំពីរ​ (G7 Group) ដែល​ជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះនាខែក្រោយ ហើយកិច្ចប្រជុំនេះនឹងធ្វើឡើងនៅទីក្រុង Niigata។ 

លោក Suzuki បានលើកឡើងបន្ថែមនៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថា ប្រទេសដែលនឹងត្រូវអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ G7 នៅក្នុងប្រទេសជប៉ុននាខែក្រោយនេះរួមមានដូចជា ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង សិង្ហបុរី និងប្រេស៊ីល។

គួរបញ្ជាក់ថា ជប៉ុនគឺ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំនៃបណ្តាក្រុមប្រទេសមាន​សេដ្ឋកិច្ច​ជឿនលឿន ឬហៅកាត់ថា G7​ នៅក្នុងឆ្នាំ២០២៣​នេះ​​។ កិច្ចប្រជុំដែលនឹងចូលរួមដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនេះ គ្រោងនឹងធ្វើឡើងនៅ Niigata នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភាខាងមុខនេះ។

បណ្តាក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬហៅកាត់ថាក្រុមប្រទេស G7 រួមមាន កាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន, ចក្រភពអង់គ្លេស​ និងសហរដ្ឋអាមេរិក៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក