លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តៃវ៉ាន់អះអាងថា យន្តហោះប្រយុទ្ធគ្មានមនុស្សបើករបស់ចិនបានហោះហើរជុំវិញដែនកោះរបស់ខ្លួន

ចិន៖ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់នៅថ្ងៃសុក្រ ទី២៨នេះថា យន្តហោះគ្មានមនុស្សបើកដែលជាប្រភេទយន្តហោះប្រយុទ្ធប្រភេទថ្មីដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិននិយាយថាអាចផ្ទុកអាវុធធុនធ្ងន់បាននោះ បានធ្វើការហោះហើរក្រវែលជុំវិញកោះតៃវ៉ាន់ ដែលជារឿងរ៉ាវចុងក្រោយបង្អស់នាំឱ្យមានការតានតឹងផ្នែកយោធាសាជាថ្មី។

ប្រទេសចិនដែលជានិច្ចកាលតែងតែចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនរហូតមក មួយរយៈចុងក្រោយនេះបានបន្តបង្កើនសម្ពាធយោធាលើកោះនេះជាពិសេសនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលចិនបានព្យាយាមក្នុងការបង្ខំឱ្យតៃវ៉ាន់ទទួលយកនូវការគ្រប់គ្រងអធិបតេយ្យភាពពីប្រទេសមហាអំណាចមួយនេះ។ 

នៅខែនេះ ចិនបានចាប់ផ្តើមនូវល្បែងសង្គ្រាមមួយជុំវិញកោះតៃវ៉ាន់ ក្រោយពីប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen មានជំនួបជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy នៅក្នុងទីក្រុង Los Angeles ដែលជាផ្នែកមួយនៃទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសហ្គាតេម៉ាឡា និងបេលីស្ស។ ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងការអាប់ដេតប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធារបស់ចិនបាននិយាយថា យន្តហោះយោធាចំនួន ១៩គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់។ 

បើផ្អែកតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ គឺជាយន្តហោះគ្មានមនុស្សបើកប្រភេទ TB-001 ដែលបានហោះជុំវិញកោះតៃវ៉ាន់ ដោយដំបូងឡើយឆ្លងកាត់ប៉ុស្តិ៍ Bashi ដែលជាតំបន់បំបែកតៃវ៉ាន់ពីហ្វីលីពីន បន្ទាប់មកឡើងទៅភាគខាងកើតនៃកោះតៃវ៉ាន់ មុនពេលឆ្លងកាត់ត្រឡប់ទៅឆ្នេរសមុទ្រចិនវិញ។ 

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានហៅយន្តហោះ TB-001 ថាជា "ខ្យាដំរីកន្ទុយភ្លោះ" ហើយបានបង្ហាញរូបភាពនៃយន្តហោះនេះជាមួយនឹងកាំជ្រួចនៅក្រោមស្លាបរបស់វា ដោយបានបញ្ជាក់ថាយន្តហោះនេះមានសមត្ថភាពខ្ពស់ក្នុងការបំពេញបេសកកម្មរយៈចម្ងាយឆ្ងាយ។ កម្លាំងទ័ពអាកាសរបស់ប្រទេសចិនបានធ្វើការហោះហើរក្នុងប្រតិបត្តិការដែលគេហៅថាជា "ការឡោមព័ទ្ធកោះ" ជាមួយការផ្ទុកនូវគ្រាប់បែកនុយក្លេអ៊ែរប្រភេទ H-6។ យ៉ាងណាក្ដី គ្មានការបាញ់ប្រហារណាមួយត្រូវបានធ្វើឡើងឡើយក្នុងប្រតិបត្តិការនេះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក