ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ទៀត ជាប់ពន្ធនាគារពីបទ «ឆបោកមានស្ថានទម្ងន់ទោស»

កំពត៖ លោក ឧកញ៉ា ជា សារ៉ន និងបក្ខពួក ៨នាក់ទៀត ដែលបានឆបោកពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវបានតុលាការបញ្ជូនមកដាក់ពន្ធនាគារខេត្តកំពតនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ពីបទ «ឆបោកមានស្ថានទម្ងន់ទោស»

លោកឧកញ៉ា ជា សារ៉ន និងបក្ខពួក ត្រូវបានរងបទចោទ «ឆបោកមានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តនៅភូមិបឹងនិមល និងភូមិត្រពាំងបី ស្រុកឈូក ខេត្តកំពត និងភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសមានចែង និងបញ្ញត្តឲ្យផ្ដន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ។

តាមមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ ជនដែលបានប្រព្រឹត្តិឆបោកស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ឆ្នាំ ទៅ៥ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក