ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលណែនាំឱ្យមានការការពារ និងរក្សាសុវត្ថិភាពអំឡុងពេលទស្សនាការប្រកួតកីឡាស៊ីហ្គេម

ភ្នំពេញ៖ ដើម្បីឱ្យការចូលរួមទស្សនាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលឆាប់ៗខាងមុខនេះ ប្រកបដោយការទទួលខុសត្រូវចូលរួមរក្សាសុវត្ថិភាពសុខភាព ក្រសួងសុខាភិបាលណែនាំឱ្យរួមគ្នាអនុវត្ត បញ្ចៀសបាននូវការប្រជ្រៀតគ្នា ឬច្រានគ្នា ដែលអាចឈានដល់មានបញ្ហាដួល ឬដួលសន្លប់ ឬបញ្ហាជាន់គ្នាជាដើម។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងអំពាវនាវពលរដ្ឋកុំច្រាន ឬប្រជ្រៀតគ្នា ដោយមិនត្រូវប្រមូលផ្តុំគ្នានៅកន្លែងតែមួយដែលណែនកកស្ទះ ឬចង្អៀតពេកនោះទេ ដើម្បីទប់ស្កាត់នូវការដួលសន្លប់ ដែលអាចកើតមានជាយថាហេតុ និងអាចទៅជាដួលជាន់គ្នាក៏អាចមានដែរ ជាពិសេសកុំច្រានគ្នាឲ្យសោះ។ ក្នុងករណីវិលមុខ ឬស្រវាំងភ្នែក សុំអង្គុយចុះ និងហៅរកអ្នកជួយសង្គ្រោះ។

ក្រសួងសុខាភិបាលស្នើឱ្យចូលរួមរក្សាសណ្ដាប់ធ្នាប់ និងកុំនៅកន្លែងដែលកកកុញពេក ហើយត្រូវរកកន្លែងឈរឱ្យរៀងស្រឡះៗ ហើយលៃលកយ៉ាងណាត្រូវឈរឲ្យបានតិចជាង ៥នាក់ ក្នុង ១ម៉ែត្រការ៉េ ដើម្បីសុវត្ថិភាព។ បើមានការដួលមិនទាន់សន្លប់ ឬការដួលសន្លប់ សុំកុំនាំគ្នាទៅរោមអ្នកដួលនោះ សុំជួយហៅរកការជួយសង្គ្រោះឲ្យបានលឿនបំផុត និងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកឱ្យប្រុងប្រយ័ត្នចំពោះចំណីអាហារ ដែលអាចបង្កការរាករូស រាកមួល ចុកពោះ ចង្អោរ-ក្អួត ដែលភាគច្រើនបណ្តាលមកពីការបរិភោគចំណីអាហារ ឬការពិសារម្ហូបអាហារដែលមិនស្អាត ដោយមានមេរោគ ឬចំណីអាហារដែលមិនមានសុវត្ថិភាពល្អ ឬអាចធ្វើឲ្យពុលចំណីអាហារតែម្ដង ឬដោយសារអាហារ ឬភេសជ្ជៈណាមួយដែលមានសារជាតិពុល។ ជាមួយគ្នានេះត្រូវអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាពចំណីអាហារ បរិភោគចំណីអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬទឹកដាំពុះ។

គូសបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងរៀបចំរថយន្តសង្រ្គោះបន្ទាន់ចំនួន ១១៤គ្រឿង ដោយពង្រាយក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ ទៅប្រចាំការនៅតាមទីតាំងប្រកួតកីឡាស៊ីហ្គេមក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ កំពត និងខេត្តកែប ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក