ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តារាសម្តែងរឿង Harry Potter លោក Daniel Radcliffe ក្លាយជាឪពុកគេហើយ

កម្សាន្ត៖ លោក Daniel Radcliffe បានប្រកាសថាខ្លួនបានក្លាយជាឪពុកគេជាលើកដំបូង។ តួសម្តែងក្នុងខ្សែភាពយន្តដ៏ល្បីល្បាញ Harry Potter និងដៃគូគឺនាង Erin Darke ដែលបានជួបគ្នាជាលើកដំបូងកាលពីឆ្នាំ២០១២ នៅកន្លែងថតរឿង Kill Your Darlings បានប្រកាសកាលពីខែមីនាថា ពួកគេត្រៀមខ្លួនក្លាយជាម្តាយឪពុករបស់គេហើយ ហើយថ្មីៗនេះតាមរយៈសារព័ត៌មាន MailOnline បានបង្ហាញរូបភាពតារាសម្ដែងរូបនេះរុញរទេះកូនក្មេង ដែលបញ្ជាក់ថាគេក្លាយជាឪពុកគេជាផ្លូវការហើយ។ 

ពុំទាន់មានព័ត៌មានលម្អិតបន្ថែមណាមួយថាទារកដែលទើបនឹងកើតនោះភេទអី កើតនៅថ្ងៃណានៅឡើយទេ ប៉ុន្តែគ្រាន់តែរូបភាពនេះបានបង្ហាញថាតារាសម្តែងទាំងពីររូបនេះពិតជារំភើប និងមានមោទកភាពក្នុងការក្លាយជាឪពុកម្តាយគេ។ 

តាមប្រភពមួយបានបញ្ជាក់ប្រាប់ឱ្យដឹងថា ពួកគេពិតជាសប្បាយរីករាយបំផុត ហើយពិតជាមិនអាចរង់ចាំពេលវេលាគ្រួសារតូចដែលមានសមាជិក ៣នាក់នេះបានឡើយ។ តួសម្តែងដ៏មានប្រជាប្រិយរូបនេះបានរៀបរាប់ថា លោក និងដៃគូគឺនាង Erin Darke ចុះសម្រុងយ៉ាងខ្លាំងក្នុងជីវិតគូ និងជីវិតជាឪពុកម្ដាយគេ ត្បិតពួកគេក៏ជាមិត្តល្អផងដែរមុនចាប់ដៃគ្នាប្រកាសពីទំនាក់ទំនងគូជាផ្លូវការ។ 

លោក Daniel Radcliffe រៀបរាប់ពីទំនាក់ទំនងរបស់គេថា៖ "ខ្ញុំគិតថានោះជាទំនាក់ទំនងដែលខ្ញុំតែងតែប្រាថ្នាចង់មានជាមួយនរណាម្នាក់ ដែលម្នាក់នោះអ្នកប្រាថ្នាឱ្យចង់ក្លាយជាមិត្តល្អរបស់អ្នកដែរ។ ពិតប្រាកដណាស់! ខ្ញុំបានជួបគេហើយ ដែលម្នាក់នោះគឺជា Erin"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក