លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាជ្ញាធរឃាត់អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ចំនួន ១២នាក់

ភ្នំពេញ៖ ក្រោយមានបទបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ហាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលឱ្យបង្រ្កាបបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ អាជ្ញាធរបង្រ្កាបបានអ្នកពាក់ព័ន្ធចំនួន ១២នាក់ រឹបអូសបានឈើប្រណិតៗ និងឧបករណ៍សម្រាប់អាឈើជាច្រើនប្រភេទ។

អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ អាជ្ញាធរបានរឹបអូសឈើប្រភេទលេខ១ សរុបចំនួន ៧៣ម៉ែត្រត្រីគុណ៦៧២, ឈើហ៊ុបមូលចំនួន ៤ រថយន្ត (មិនទាន់វាស់វែង) និងឃាត់រថយន្តសណ្តោងរ៉ឺម៉កចំនួន ៧គ្រឿង គោយន្តកន្ត្រៃចំនួន១ ៣គ្រឿង ម៉ូតូ ចំនួន ១គ្រឿង កៅឡាក់ ១៤គ្រាប់។ ជាមួយគ្នានេះដែរ បានឃាត់ខ្លួនជនដែលពាក់ព័ន្ធចំនួន ១២នាក់ ប្រគល់ជូនមន្ត្រីរដ្ឋបាលព្រៃឈើបន្តនីតិវិធី។

ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពី នាយឧត្តមសេនីយ៍ សៅ សុខា បានទទួលដំណឹងតាមបណ្តាយសង្គមដែលផ្សព្វផ្សាយព្រាងព្រាតអំពីសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឈើតាមគោយន្តកន្ត្រៃជាច្រើនគ្រឿង យកទៅលក់ឱ្យក្រុមហ៊ុនមួយដោយគ្មានការញញើតពីអាជ្ញាធរឡើយ។

លោក សៅ សុខា បានចេញបទបញ្ជាឱ្យបង្រ្កាបឱ្យខាងតែបាននូវជនល្មើសព្រៃឈើ និងបញ្ជា និងបាញ់ទៅជនល្មើសប្រសិនហ៊ានបាញ់មកលើសមត្ថកិច្ច ហើយក៏អាចប្រើប្រាស់រថពាសដែកក្នុងករណីចាំបាច់។ លោកបានអះអាងថា ដោយសារតែមន្ត្រីស្រុកនិងព្រៃ ត្រូវរ៉ូវគ្នា ទើបធ្វើឱ្យបទល្មើសព្រៃឈើមានការកើនឡើង។

លោកថ្លែងដូច្នេះថា៖ «បើមេព្រៃ មេស្រុក កម្លាំងប្រដាប់អាវុធនៅទីនោះ ស្តាប់បញ្ជារបស់សម្តេច ហើយចូលរួមទប់ស្កាត់ ដោយការអប់រំប្រជាជន ប្រើវិធានការរដ្ឋបាល ឃាត់ ផាក វាគ្មានអាណាចូលទៅប្រព្រឹត្តបទល្មើសនោះទេ។ ដោយសារមានខ្មោចស្រុក និងខ្មោចព្រៃ វាត្រូវគ្នា ទើបបទល្មើសព្រៃឈើនៅតែកើតមានឡើង។ បណ្តែតបណ្តោយពួកគេ ងាប់ប្រទេសបណ្តោយ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក