ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជារំពឹងបានមេដាយច្រើន ដោយសារវិញ្ញាសាច្រើន និងត្រៀមខ្លួនរួចរាល់ក្នុងស៊ីហ្គេម ២០២៣

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC លោក ស សុខា លើកឡើងថា ដោយការត្រៀមខ្លួនជាច្រើនឆ្នាំចុងក្រោយនេះ រួមទាំងការចូលរួមប្រកួតលើវិញ្ញាសារច្រើនផងនោះ ម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម មុនៗជាក់ជាមិនខាន។

លោក ស សុខា លើកឡើងបែបនេះ ក្នុឱកាសចុះត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារនៅតាមបណ្តាសហព័ន្ធកីឡាជាតិនានា និងសំណេះសំណាលលើកទឹកចិត្តជាមួយក្រុមគ្រូបង្វឹក កីឡាករ កីឡាការិនី លើប្រភេទកីឡានានា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោកបានគូសបញ្ជាក់ថា សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺកម្ពុជាបានត្រៀមអត្តពលិកជាង១ ២០០នាក់ និង បានត្រៀមលក្ខណៈក្នុងការប្រកួតប្រជែងមេដាយ លើប្រភេទកីឡាមួយចំនួនដែលពូកែៗ ដូចជាល្បុក្កតោ វ៉ូវីណាម និងប្រភេទកីឡាជាក្រុមមួយចំនួនទៀត ដែលកីឡាករ កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេស បានត្រៀមមកចូលរួមប្រកួតមេដាយជូនជាតិ។

លោកថា៖ «នេះជាការត្រៀមខ្លួន និងជាក្តីសង្ឃឹម ដែលយើងជឿថា ចំនួនមេដាយរបស់កម្ពុជា នឹងកើនឡើងច្រើនជាង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២២ កន្លងទៅ»

លោកក៏បានបន្ធែមឱ្យដឹងទៀតថា បើប្រៀបធៀបចំនួនមេដាយកម្ពុជា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ គឺចំនួនមេដាយនឹងបានកើនឡើងទ្វេដង ខណៈស៊ីហ្គេម នៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះលើកនេះរំពឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម ២លើកចុងក្រោយនេះដែរ ដោយសារកម្ពុជាបានចូលរួមប្រកួតវិញ្ញាសាច្រើនផងដែរ។

រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមដែរថា ម្ចាស់ផ្ទះកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា លើគ្រប់ទីលានប្រកួត រួមទាំងកន្លែងហូបចុកស្នាក់នៅ ការដឹកជញ្ជូនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់។

លោកថា៖ «ជោគជ័យធំធេងមួយទៀត ដែលខ្ញុំគួរតែលើកជម្រាបជូនផងដែរថា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡារបស់កម្ពុជា ឆ្នាំ២០២៣នេះ គឺទទួលបានការកោតសរសើរពីស្ថាប័ន និងប្រធានសហព័ន្ធកីឡានៃបណ្តាប្រទេសអាស៊ានមួយចំនួន ដែលកម្ពុជាមិនយកថវិកាលើសេវាតូចទេ។ នេះក៏ជាប្រវត្តិសាស្ត្រថ្មីមួយ ដែលបានចារទុកក្នុងទំព័រព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់យើង»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក