ព្រះសីហនុ៖ ខណៈកំពុងនេសាទត្រីនៅសមុទ្រឃ្លោងកោះខ្យង ២នាក់ឪពុកកូន ស្រាប់តែរន្ទះបាញ់ត្រូវចំកូនបណ្តាលឱ្យធ្លាក់ចូលទឹកស្លាប់ ហើយឪពុករងរបួសស្រាល។
ហេតុការណ៍នេះបានកើតមានឡើងនៅព្រឹកម៉ោង៦ ថ្ងៃទី២៧ ខែ២០២៣ ត្រង់ចំណុចមុខឃ្លោងកោះខ្យង ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជនរងគ្រោះទាំងពីរមានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការបំភ្លឺរបស់ឈ្មោះ ផេន បេន បានឱ្យដឹងថា កាលពីវេលាម៉ោង ៥ទៀបភ្លឺ ឪពុកកូនទាំងពីរនាក់បានចេញមកនេសាទដោយអូសកន្ទុយកណ្តុរនៅមុខឃ្លោងកោះខ្យង ពេលមេឃកំពុងភ្លៀង ពេលអូសដល់ម៉ោង៦នាទីព្រឹក ស្រាប់មានរន្ទះបាញ់កូនគាត់និងគាត់ធ្លាក់ទឹក ប៉ុន្តែដឹងខ្លួនក៏ឡើងទូកវិញ ប៉ុន្តែបាត់កូនដោយមិនឃើញងើបពីទឹក គាត់ខំរកដែរតែពុំឃើញទើបបានរាយការណ៍មកភូមិឃុំអោយជួយរក ទើបរកឃើញសពនៅបង្គោលផូងផាងជិតច្រកឃ្លោងព្រែកកោះខ្យងតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕