ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មងក្រឡាតូចជាលក្ខណៈគ្រួសារត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឡើងវិញសម្រាប់ជីវភាពគ្រួសារ

ភ្នំពេញ៖ ការនេសាទដោយប្រើមងក្រឡាតូចជាលក្ខណៈគ្រួសារ សម្រាប់ជីវភាពប្រចាំថ្ងៃ នៅក្នុងតំបន់ការពារសត្វផ្សោត ត្រូវបានអនុញ្ញាតឱ្យប្រើវិញ។

យោងតាមសេក្តិប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រោយពីអនុវត្តសាកល្បងនូវ វិធានការការពារសត្វផ្សោតទន្លេមេគង្គមួយរយៈកន្លងមក ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ពិនិត្យឃើញថា វិធានការមួយ ចំនួនមានប្រសិទ្ធភាព ដូចជាការទប់ស្កាត់ការដាក់មងក្រឡាធំ និងការបង្ក្រាបការប្រើឧបករណ៍ឆក់ នៅក្នុងតំបន់គ្រប់គ្រង សត្វផ្សោត។

ក្រសួងបានឱ្យដឹងទៀតថា វិធានការមួយចំនួនទៀត ត្រូវបានពិនិត្យឃើញថា មិនមានភាពចាំបាច់ ដូចជាការហាមឃាត់ការ នេសាទដោយប្រើមងក្រឡាតូចជាលក្ខណៈគ្រួសារ សម្រាប់ជីវភាពប្រចាំថ្ងៃ នៅក្នុងតំបន់ការពារសត្វផ្សោត ត្រូវបាន អនុញ្ញាតឱ្យប្រើឡើងវិញ។

សេចក្តីប្រកាសព័ត៌មានដដែលគូសបញ្ជាក់ថា ការដាក់មងក្រឡាធំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដែលប៉ះពាល់ដល់សត្វផ្សោត និងត្រីមេពូជ នឹងមិនត្រូវ បានអនុញ្ញាតឱ្យប្រើឡើយ រួមទាំងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ពិសេសឧបករណ៍ឆក់ នៅតែប្រឈមចំពោះមុខច្បាប់។

ជាការឆ្លើយតបនឹងការកែសម្រួលវិធានការខាងលើ រាជរដ្ឋាភិបាលបានសម្រេចនិរាករណ៍អនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដោយដាក់ឱ្យអនុវត្តឡើងវិញនូវ អនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការបង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត ទន្លេមេគង្គ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ និងអង្គការ WWF អះអាងថានឹងបន្តធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដល់ប្រជាពលរដ្ឋ ពង្រឹងការងារល្បាត ស្រាវជ្រាវរកមុខ សញ្ញាប្រើឧបករណ៍ឆក់ និងទប់ស្កាត់នូវរាល់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់និរន្តរភាពសត្វផ្សោត និងត្រីមេ ពូជនៅក្នុងតំបន់នោះ។

គួរឱ្យដឹងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចនិរាករណ៍អនុក្រឹត្យថ្មីស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ និងជំនួសមកវិញដោយអនុក្រឹត្យចាស់ឡើងវិញ និងបានបញ្ជាក់ថាការលុបចោលអនុក្រឹត្យថ្មីនេះគឺដើម្បីការពារប្រយោជន៍របស់ប្រជានេសាទកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក