លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង | លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា |

BREAKING: សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស

(ឥណ្ឌូនេស៊ី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បាននិងកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស ជាមួយមេដឹកនាំអាស៊ាន ប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១។

តាមរយៈ Facebook ផ្លូវការ, សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសយ៉ាងដូច្នេះថា «នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយ មេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ២៤ ខែ មេសា ឆ្នំា២០២១»។

សម្តេចតេជោបញ្ជាក់ទៀតថា ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន សម្តេចក៏បានជួបប្រជុំទ្វេភាគី ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សា ទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។

សម្តេចតេជោ បានបង្ហាញនូវក្តីរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នា នៃអាស៊ានទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញយប់នេះ សម្តេច និងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ១៩ តែម្ដង ហើយពេលទៅដល់គេហដ្ឋាននឹងធ្វើចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពសុខភាព។

ជាមួយគ្នានេះ សម្តេចក៏បានអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-១៩ បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក