ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ម៉ៅ ហាវណ្ណាល់ ស្នើក្រុមហ៊ុនចិនបង្កើតរោងជាងជួសជុលថែទាំអាកាសយាននៅកម្ពុជា

បេកាំង៖ ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានស្នើឱ្យក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) វិនិយោគ និងបង្កើតរោងជាងជួសជុលថែទាំអាកាសយាននៅកម្ពុជា។ ជាពិសេសនៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលនឹងចាប់ផ្តើមបើកដំណើរការ ក្នុងពេលឆាប់ៗនេះ។

លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា វត្តមានរោងជាងជួសជុលថែទាំ និងវិស្វកម្មអាកាសយាន កម្រិតខ្នាតអន្តរជាតិ ដែលមានការទទួលស្គាល់ជាសកលនៅកម្ពុជា អាចនាំឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ទន្ទឹមនេះ អាចជួយជំរុញឱ្យវិស័យអាកាសចរស៊ីវិលកម្ពុជាមានការរីកលូតលាស់ និងរីកចម្រើនមួយកម្រិតថែមទៀត និងអាចឈានដល់កម្រិតប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) គឺជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញមួយក្នុងវិស័យអាកាសចរស៊ីវិល មានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយមានជំនាញ និងផ្តល់ជូនសេវាកម្មសំបូរបែប លើការជួសជុសថែទាំអាកាសយាន និងវិស្វកម្មអាកាសយាន។

បច្ចុប្បន្នក្រុមហ៊ុន AMECO (Aircraft Maintenance and Engineering Cooperation) មានបុគ្គលិកសរុប ១១០០០នាក់ និងមានផ្តល់សេវាកម្មទាក់ទងនឹងវិស័យអាកាសចរណ៍ដូចជា៖ Aircraft Line Maintenance, Aircraft Overhaul, PTF Conversion, Aircraft Engine Overhaul, Landing Gear Services, Cabin Solutions, Engineering Services, Aircraft Component Services៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក