ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោណែនាំពលរដ្ឋដែលមិនមានសំបុត្រចូលទស្សនាបាល់ទាត់ កុំផ្លោះរបងចូលពហុកីឡដ្ឋាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានណែនាំពលរដ្ឋដែលគាំទ្រវិស័យកីឡារក្សាសណ្តាប់ធ្នាប់ ពោលកុំផ្លោះរបងពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីចូលទស្សនាការប្រកួតបាល់ទាត់រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងទីម័រខាងកើត នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្តេចថា បើគ្មានសំបុត្រ សូមទស្សនាតាមស្លាយនៅតាមទីតាំងដែលរៀបចំជូននៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។

តាមរយៈសារសំឡេងរបស់សម្តេចតេជោក្នុងឆាណែលតេឡេក្រាម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចបានថ្លែងថា៖ «ខ្ញុំសូមស្នើដល់ចិត្តបងប្អូន សូមកុំឱ្យមានការបាត់បង់សណ្តាប់ធ្នាប់ណាមួយតាមរយៈការមិនគោរពផ្នែកណាមួយនៃសន្តិសុខសណ្តាប់ធ្នាប់សង្គម»។

សម្តេចតេជោបានទទួចឱ្យពលរដ្ឋកុំសម្រុកចូលទៅទស្សនាការប្រកួតបាល់ទាត់ ដើម្បីជៀសវាងការរត់ជាន់គ្នា បណ្តាលឱ្យគ្រោះថ្នាក់ដល់អាយុជីវិត។ ជាមួយគ្នានេះសម្តេចក៏បានណែនាំពលរដ្ឋរក្សាភាពថ្លៃថ្នូរ កុំជេរប្រមាថដល់ក្រុមបាល់ទាត់ណាមួយដោយផ្ទាល់ ឬតាមបណ្តាយសង្គម បើទោះបីកម្ពុជាឈ្នះ ឬចាញ់ក្តី គឺត្រូវធ្វើឥរិយាបថឱ្យបានត្រឹមត្រូវ។

សម្តេចថ្លែងថា៖ «ខ្ញុំបងប្អូនផ្តល់នូវសាមគ្គីភាពជាមួយកីឡាករ កីឡាការិនីដែលមកពីប្រទេសផ្សេងៗ ទោះបីចាញ់ ឬឈ្នះ យើងជាម្ចាស់ផ្ទះត្រូវមានការទទួលខុសត្រូវ ត្រូវមានសា្មរតីសមគួរជាមួយភ្ញៀវ។ នេះជាកិច្ចការដ៏ធំ ដើម្បីកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ»។

នៅសល់តែ ៨ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតស៊ីហ្គេមនឹងឈានមកដល់ហើយ ខណៈព្រះអគ្គិជ័យកីឡាបានត្រឡប់មកពីប្រទេសឡាវចូលមកខេត្តស្ទឹងត្រែង រួចនឹងបន្តដង្ហែមកភ្នំពេញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ នៅថ្ងៃទី២៩ ភ្លើងគប់បន្តដង្ហែឆ្ពោះទៅតាមខេត្តជាប់បឹងទន្លេសាប ហើយបន្តឆ្ពោះមកភ្នំពេញវិញ នៅថ្ងៃទី០៥ ខែឧសភា ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក