ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មន្ត្រីបក្សប្រជាជនមិនដែលហៅខ្លួនថាជាអ្នកស្នេហាជាតិទេក៏ប៉ុន្តែពួកគេតែងតែបង្ហាញនូវទង្វើជាជាងការនិយាយ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែមន្ត្រីបក្សប្រជាជននោះទេដែលបានតស៊ូព្យាយាមក្រាញននាលជាមួយនឹងប្រជាពលរដ្ឋចាប់តាំងពីប្រទេសមានការលំបាករហូតមកដល់ពេលបច្ចុប្បន្ន។
ការតស៊ូលំបាកជាមួយនឹងពលរដ្ឋនេះហើយជាសញ្ញាមួយដែលបង្ហាញពីការស្នេហាជាតិរបស់មន្ត្រីទាំងនោះ៕