ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោពុំដែលមានបំណងចង់ធ្វើនាយករដ្ឋមន្ត្រីនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនដែលប៉ុនប៉ងធ្វើអ្នកធំទេកាលពីសម្ដេចនៅយុវវ័យ។ សម្ដេចបានលើកឡើងថាកាលពីក្មេងសម្ដេចមានបំណងចង់ខ្លាចជាគ្រូបង្រៀនមួយរូបតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចមិននឹកស្មានថាបានក្លាយជានាយករដ្ឋមន្ត្រីកម្ពុជារហូតដល់ជិត ៤ ទស្សវត្សនោះទេ។

សម្ដេចបានលើកឡើងថា៖ «អាហ្នឹងវាថាជាព្រហ្មលិខិតក៏ថាបានតែបើយើងមិនប្រឹងទេក៏វាមិនបានដែរ»

បើទោះបីក្លាយជានាយករដ្ឋមន្ត្រីដែលមានអំណាចនៅកម្ពុជាក្ដីតែរបួសផ្លូវចិត្តរបស់សម្ដេចនៅមិនទាន់អាចព្យាបាលបាននោះទេ។

សម្ដេចបានលើកឡើងថាខណៈពេលដែលមនុស្សខ្លះដេកយល់សប្ដិថាខ្លួនជានាយករដ្ឋមន្ត្រី តែសម្រាប់សម្ដេចគឺ ៨០%នៃយល់សប្តិគឺជារឿងឈឺចាប់នៃអតីតកាល។

សម្ដេចថា៖ «របួសរាងកាយអាចព្យាបាលបានតែរបួសផ្លូវចិត្តគឺពិបាកណាស់»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក