ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ប្រកាសបុគ្គលទី៧លានដែលបានទទួលវ៉ាក់សាំងការពារកូវីដ-១៩

ភ្នំពេញ: នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន បានប្រកាសបុគ្គលទី៧លាន ដែលទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅកម្ពុជានៅថ្ងៃ២៨ ខែកក្តដា ២០២១នេះ គឺលោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោបានមានប្រសាសន៍តាមរយៈទំព័រហ្វសបុកផ្លូវការរបស់សម្តេចថា “តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់”។

លោកយាយ ចាន់ ឃីម នឹងទទួលបានសាច់ប្រាក់ ១០លានរៀល និងអំណោយផ្សេងទៀតសម្រាប់ការក្លាយជាអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ទី៧លាននាក់។

 អ្នកនាំពាក្យក្រសួងសុខាភិបាលវេជ្ជបណ្ឌិត ឱ វណ្ណឌីននឹងនាំយកសាច់ប្រាក់និងរបស់របរផ្សេងៗដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជារង្វាន់សម្រាប់ការចូលរួមរបស់លោកយាយ ចាន់ ឃីម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសឆ្លងកូវីដ-១៩។ គិតរហូតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួន ៧០% នៃមនុស្សពេញវ័យ នៃគោលដៅចំនួន ១០ លាននាក់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក