វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សម្ដេចតេជោធ្វើការទាំងយប់សម្រេចលើវិធានការការពារសត្វផ្សោតនៅខេត្តក្រចេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ធ្វើការទាំងយប់កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដើម្បីសម្រេចកែប្រែនៅអនុក្រឹត្យមួយដែលសម្ដេចយល់ថា បានធ្វើឲ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានធ្វើការទាំងយប់ជាមួយនឹងរដ្ឋមន្ត្រីក្រសួងកសិកម្មនិងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតទាក់ទងជាមួយនឹងបញ្ហាសត្វផ្សោតដែលស្លាប់ជាបន្តបន្ទាប់នៅក្នុងខេត្តក្រចេះ។

សម្ដេចបានលើកឡើងថាអនុក្រឹត្យថ្មីដែលហាមឃាត់ពលរដ្ឋមិនឲ្យនេសាទនៅក្នុងតំបន់ព្រៃកាំពីដែលមិនឲ្យប្រើប្រាស់មោងក្រឡាតូច គឺមិនមានប្រសិទ្ធភាពនោះទេដូច្នេះត្រូវនិរាករណ៍ឡើងវិញ។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថានៅថ្ងៃនេះសម្ដេចនឹងចុះហត្ថលេខាលើអនុក្រឹត្យថ្មី ដើម្បីការពារសត្វផ្សោតនៅក្នុងខេត្តក្រចេះនេះ ខណៈសម្ដេចស្នើដល់ពលរដ្ឋប្រជានេសាទកុំឲ្យប្រើប្រាស់មោងក្រឡាធំនិងប្រើប្រាស់អគ្គិសនីដើម្បីឆក់ត្រីនៅក្នុងតំបន់អភិរក្សសត្វផ្សោត។

កាលពីថ្ងៃទៅ១៩ ខែមេសា រដ្ឋបាលជលផលអំពាវនាវដោយទទូចដល់ប្រជានេសាទ ត្រូវឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ខណៈមានកូនផ្សោតឈ្មោល ១ក្បាល បានស្លាប់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយតាមរយៈការធ្វើកោសល្យវិច្ច័យ ក្រុមការងារបានសន្និដ្ឋានថា កូនផ្សោតនេះស្លាប់ដោយជាប់មង។

រដ្ឋបាលជលផលបានពិនិត្យនិងវាយតម្លៃដោយមន្ត្រីជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF កូនផ្សោតស្លាប់នេះ មានទម្ងន់ ១០គីឡូក្រាម ប្រវែង ០,៨៧ម៉ែត្រ អាយុប្រមាណ ៤ថ្ងៃ រលាត់ស្បែក ដាច់កន្ទុយ និងដាច់ព្រុយចំហៀងទាំងសងខាង៕

PHOTO: WWF


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក