ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាពលរដ្ឋខ្មែរ ៦នាក់ដែលជានិស្សិតសិក្សានៅប្រទេសស៊ូដង់ត្រូវបានជម្លៀសចេញពីប្រទេសនេះហើយកាលពីម្សិលមិញ។ បច្ចុប្បន្នពួកគេកំពុងនៅប្រទេសអារ៉ាប៊ីសាអូឌីត។
ថ្លៃនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនិងបើកវគ្គបណ្ដុះបណ្ដាលថ្មីនៃសាលាភូមិន្ទរដ្ឋបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោថា និស្សិតទាំង ៦នាក់នោះត្រូវបានជម្លៀសតាមកប៉ាល់មួយជាមួយនឹងពលរដ្ឋម៉ាឡេស៊ី។
សម្ដេចថា៖ «ម៉ោង ៩យប់ដល់អឺរ៉ាប៊ីសាលីតបានមកដល់ត្រូវនឹងម៉ោង ១យប់នៅយើង»។
សម្ដេចតេជោបានអរគុណជូនចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជាក្នុងការជម្លៀសចេញពីស៊ូដង់ និងបានអរគុណទៅដល់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលបានផ្ដល់ឲ្យនិស្សិតខ្មែរស្នាក់នៅរយៈពេលខ្លីផងដែរ៕