ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

តើកត្តាអ្វីជំរុញឱ្យលោក ជួន ភិរម្យ ជម្នះឡើងភ្នំ Everest Base Camp កម្ពស់ជាង ៥ពាន់ម៉ែត្រ?

នេប៉ាល់៖ ជនជាតិខ្មែរម្នាក់ទៀត គឺលោក ជួន ភិរម្យ ដែលបានឡើងទៅដល់ភ្នំ Everest Base Camp កម្ពស់ជាង ៥ពាន់ម៉ែត្រ ក្នុងប្រទេសនេប៉ាល់ ដោយជោគជ័យ។ លោក ជួប ភិរម្យ បានចំណាយរយៈពេល ១១ថ្ងៃដើម្បីឡើង និងចុះមកវិញ។

ភ្នំ Everest Base Camp គឺស្ថិតនៅតំបន់ជួរភ្នំហិមាល័យដែលលាតសន្ធឹង ២ ៩០០គីឡូម៉ែត្រ កាត់ប្រទេសចំនួន៥ គឺប្រទេចិន ឥណ្ឌា ប៊ូតង់ នេប៉ាល់ និងប៉ាគីស្ថាន។ តំបន់ជួរភ្នំហិមាល័យ មានភ្នំដ៏ខ្ពស់ជាងគេនៅក្នុងពិភពលោក គឺភ្នំ Everest ដែលមានកម្ពស់រហូតដល់ ៨ ៨៤៨ម៉ែត្រ។

លោក ជួប ភិរម្យ បានចាប់ផ្តើមឡើងទៅភ្នំ Everest Base Camp ជាមួយនឹងមិត្តភក្តិជនជាតិម៉ាឡេស៊ី និងមគ្គុទេសទេសចរណ៍ជាច្រើននាក់ទៀត នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដោយឡើងទៅដល់កំពូលភ្នំនៅថ្ងៃទី១៨ ខែមេសា ហើយបានចុះមកវិញនៅថ្ងៃទី១៤ ខែមេសា។

លោក ជួន ភិរម្យ ដែលមានបទពិសោធឡើងភ្នំតាំងពីអាយុ ២១ឆ្នាំ បានបញ្ជាក់ថា មូលហេតុដែលលោកឡើងភ្នំដ៏ខ្ពស់នេះ គឺដើម្បីយកទង់ជាតិខ្មែរទៅបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាក៏មានសមត្ថភាពអាចឡើងទៅភ្នំខ្ពស់ៗបានផងដែរ។

ការឡើងភ្នំ Everest Base Camp មិនមែនមានភាពងាយស្រួលនោះទេ ដោយសារតែនៅតំបន់នោះអាកាសធាតុត្រជាក់ខ្លាំង ហើយប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។ ស្ថិតក្នុងវ័យ ៤២ឆ្នាំ លោក ជួន ភិរម្យ បានប្រាប់ពីឧបសគ្គក្នុងការឡើងភ្នំ គឺផ្លូវឡើងទៅចោត អាកាសធាតុត្រជាក់ ពេលឡើងទៅភ្នំកាន់តែខ្ពស់ អង់ស៊ីហ្សែនក៏កាន់តែខ្សោយដែលបង្កឱ្យមានគ្រោះថ្នាក់ភ្លាមៗ ប្រសិនមិនបង្ការទុកជាមុន។

លោក ជួន ភិរម្យ បានថ្លែងប្រាប់ EAC news ថា ការឡើងភ្នំដ៏ខ្ពស់នេះ គឺមិនអាចឡើងទៅម្នាក់ឯងបានទេ ពោលគឺត្រូវមានគ្នាទៅជាមួយដើម្បីជួយគ្នាក្នុងគ្រាមានអាសន្នណាមួយ។ លោកថាដើម្បីឡើងទៅដោយជោគជ័យ គឺត្រូវត្រៀមលក្ខណៈបង្ការទុកជាមុន ជាពិសេសត្រូវមានបទពិសោធន៍ឡើងភ្នំ ហាត់ប្រាណ និងមានកាយសម្បទានរឹងមាំគ្រប់គ្រាន់។

លោកបានបញ្ជាក់ថា រូបលោកបើទោះបីធ្លាប់មានបទពិសោធឡើងភ្នំ និងដើរព្រៃ តែលោកឡើងភ្នំ Everest Base Camp នេះ លោកក៏ភ័យខ្លាចផងដែរ ប៉ុន្តែលោកនៅតែជម្នះក្នុងឡើង ដើម្បីទទួលបានមេរៀនថ្មីៗក្នុងជីវិត។ លោកបានប្រាប់ថា លោកបានមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៅលើភ្នំ បានឈ្វេងយល់ពីលក្ខណៈនៃការរស់នៅរបស់ពលរដ្ឋនៅតំបន់ជួរភ្នំហិមល័យ និងយល់ដឹងពីវិធីសាស្ត្រក្នុងការឡើងភ្នំដែលមានរយៈចម្ងាយវែង ហើយខ្ពស់។

លោកលើកទឹកចិត្តឱ្យអ្នកដែលចូលចិត្តឡើងភ្នំ និងដើរព្រៃ គួរតែសាកល្បងឡើងទៅភ្នំដ៏ខ្ពស់នេះ។ ប៉ុន្តែលោកមិនគាំទ្រដល់អ្នកដែលមិនធ្លាប់ឆ្លងកាត់ការលំបាកក្នុងការឡើងភ្នំទាល់តែសោះ ឡើងភ្នំដ៏ខ្ពស់មួយនេះទេ យ៉ាងហោចណាស់ត្រូវមានបទពិសោធក្នុងការដើរព្រៃ និងឡើងភ្នំជាច្រើនឆ្នាំទើបអាចស៊ូទ្រាំនឹងការឡើងដល់ភ្នំដ៏ខ្ពស់មួយនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក