ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ខេត្តចំនួន៨ ជាប់ព្រំប្រទល់ប្រទេសថៃ ត្រូវបានប្រកាសឱ្យបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)

ព័ត៌មានទាន់ហេតុការណ៍៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទខ្ទប់ខេត្តចំនួន ៨ ជាប់ព្រំប្រទល់ប្រទេសថៃនឹងចាប់អនុវត្តទាំងកណ្តាលយប់ថ្ងៃព្រហស្បតិ៍។  សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា បានចេញជាបន្ទាន់បន្ទាប់ពីការផ្ទុះករណីរីករាលដាលនៃវីរ៉ុសកូវីថ្មី ឈ្មោះដែលតា Delta ដែលបានកើនឡើងក្នុងចំនោមពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ។  ខេត្តចំនួន ៨ ដែលនឹងអនុវត្តការបិទខ្ទប់រយៈពេល ២សប្តាហ៍ គឺខេត្តកោះកុង  ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តសៀមរាប។

ដូចគ្នានឹងការបិទខ្ទប់កាលពីមុនដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្តនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលកន្លងមកដែល សេចក្តីសម្រេចនោះនឹងមានកំណត់អំពីពណ៌នៃតំបន់នៃការរីករាលដាលនៃវីរ៉ុសកូវីដ-១៩ ដែលនៅក្នុងខេត្តទាំងនេះគឺមានតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។  ពណ៌ក្រហមត្រូវបានកំណត់ជាតំបន់ដែលជាករណីរីករាលដាលភាគច្រើន ឯព័ណ៌លឿងទុំសម្រាប់តំបន់ឆ្លងមធ្យម និងពណ៌លឿងសម្រាប់ករណីការរីករាលដាលវីរ៉ុស Covid-19 ចំនួនតិច។  បើទោះបីជាខេត្តជាប់ព្រំដែននឹងត្រូវបិទខ្ទប់សម្រាប់ពលករចំណាកស្រុកក៏ដោយ រាជរដ្ឋាភិបាលបានធានាថានឹងនៅតែមានការដឹកជញ្ជូនទំនិញនិងរបស់ចាំបាច់ផ្សេងៗទៀតប្រសិនបើឯកសារចាំបាច់ត្រូវបានធានា។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានបញ្ជាក់ផងដែរថាករណីពិសេសដូចជាការដឹកជញ្ជូនអ្នកជំងឺតាមរថយន្តសង្គ្រោះបន្ទាន់ដែលត្រូវបានអនុញ្ញាតដោយអាជ្ញាធរមានសមត្ថកិច្ចត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់។  

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយព័ត៌មានទៅកាន់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។  រាជរដ្ឋាភិបាលកម្ពុជាបានកំពុងជំរុញឱ្យអភិបាលខេត្តពាក់ព័ន្ធអនុវត្តយ៉ាងតឹងរឹងនូវការរឹតត្បិតនិងឃ្លាំមើលចលនារបស់ប្រជាជនដើម្បីចៀសវាងការកើនឡើងនៃការរីករាលដាល់មេរោគថ្មីនេះ៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជានៅខាងក្រោម៖








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក