ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកសិកម្មជូនដំណឹងឱ្យកសិករត្រៀមឆ្លើយតបនឹងស្ថានភាពអាកាសធាតុប្រែប្រួលខ្លាំងក្នុងឆ្នាំនេះ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់ប្រជាកសិករ ដោយយោងតាមសេចក្តីជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុថារដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់យឺតនៅ សប្ដាហ៍ទី២ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងមានកូនរដូវប្រាំងដែលអាចកើតឡើង ហើយអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ខណៈស្ថានភាពបែបនេះអាចបង្កផលប៉ះពាល់ ដល់ផលិតកម្មដំណាំកសិកម្ម។

សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ចេញដើម្បីចូលរួមចំណែកក្នុងការត្រៀមបង្ការនិងឆ្លើយតប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយជូនដំណឹងដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងអនុវិស័យកសិកម្ម កសិករត្រូវត្រៀមបង្ការនិងឆ្លើយតប តាមរយៈការលើកទប់និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីរក្សា ទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។

ជាមួយគ្នានេះដែរ ក្រសួងក៏ណែនាំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ដើម្បីចុះត្រួតពិនិត្យប្រភពទឹក វាយតម្លៃផ្ទៃដីដាំដុះដែលអាចមានលទ្ធភាព ស្រោចស្រព និងសម្របសម្រួលបែងចែកការប្រើប្រាស់ទឹក ព្រមទាំងការផ្តល់បច្ចេកទេសផលិតកម្ម ដំណាំតាមបែបទំនើបបន្សំនឹងការប្រែប្រួលអាកាសធាតុ។

ដោយឡែក សម្រាប់អនុវិស័យជលផល ដោយធាតុអាកាសនៅចន្លោះខែមេសាដល់ខែមិថុនាមានសភាពក្ដៅខ្លាំង ជាហេតុធ្វើឱ្យទឹកក្នុងស្រះរាក់។ ត្រីក្នុងស្រះងាយងាប់ដោយសារពុលនិងខ្វះអុកស៊ីសែន ដែលទាមទារឱ្យមានការបញ្ចូលទឹកបន្ថែម ឬធ្វើទឹកក្នុងស្រះឱ្យមានចលនា ដើម្បីបង្កើនអុកស៊ីសែន។

សម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វផងដែរ ភាពរាំងស្ងួតអាចបណ្តាលឲ្យសត្វខ្វះចំណីនិងទឹក ភាពធន់ទៅនឹងជំងឺថយចុះខណៈការឆ្លង ជំងឺមានហានិភ័យខ្ពស់ ជាពិសេសបក្សី ដូច្នេះក្រសួងស្នើឱ្យយកចិត្តទុកដាក់ថែទាំសត្វឲ្យបានល្អ ដោយផ្តល់ទីជម្រក ផ្តល់ទឹកនិងចំណី និងចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្រាន់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រំពឹងថា ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗនឹងត្រៀមបង្ការជាមុន និងឆ្លើយតប ព្រមទាំងចូលរួមសហការក្នុងការកាត់បន្ថយផលប៉ះពាល់លើផលិតកម្មដំណាំកសិកម្ម វារីវប្បកម្ម សុខភាពសត្វ និងផលិតកម្មសត្វ ដោយសារឥទ្ធិពលនៃអាកាសធាតុនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក