ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Mikel Arteta កោតសរសើរ Haaland មុនជួប Man City យប់នេះ

អង់គ្លេស​៖ អ្នកចាត់ការទូទៅក្លិប Arsenal លោក Mikel Arteta បាននិយាយនៅមុនការប្រកួតរាត្រីនេះថា កំណត់ត្រាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Eirling Haaland ជាមួយក្លិប Manchester City នារដូវកាលនេះ គឺជាចំណុចសំខាន់បំផុតដែលធ្វើឱ្យគេក្លាយជាកីឡាករលេចធ្លោខ្លាំងបំផុតក្នុងរដូវកាលនេះ។ គួរបញ្ជាក់ថា បច្ចុប្បន្ន Haaland កំពុងនាំមុខគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីនៅ Premier League ពោលគឺមាន ៣២គ្រាប់ក្នុងដៃ ដាច់ពីអ្នកឈរលេខ ២​ កីឡាករ Harry Kane ចំនួន ៨គ្រាប់ និងដាច់ពីខ្សែប្រយុទ្ធ Ivan Toney របស់ Brentford ចំនួន ១២គ្រាប់។ 

ខ្សែប្រយុទ្ធសញ្ជាតិណ័រវេយ៍រូបនេះ ត្រូវការគ្រាប់បាល់ត្រឹមតែមួយគ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រារបស់កីឡាករ Mohamed Salah ដែលស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលក្រោយចប់ ៣៨ប្រកួត។ គ្រាប់បាល់សរុបរបស់ Haaland ក្នុងរដូវកាលនេះមានចំនួន ៤៨គ្រាប់ ក្រោយលេងបាន ៤៤ប្រកួតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះ ១២គ្រាប់ស៊ុតនៅក្នុងក្របខណ្ឌ Champions League។ 

លោក Arteta បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ "បើមើលទៅលើតួលេខ ពុំមានកីឡាករណាម្នាក់ប្រៀបនឹងគេបានឡើងក្នុងរដូវកាលនេះ។ គេជាកីឡាករអ្នកបញ្ចប់ទីដ៏ល្អបំផុត ព្រោះតែគ្រប់យ៉ាងបានរៀបចំជាក្រុមរួចជាស្រេចសម្រាប់គេ"។ យ៉ាងណាមិញ លោកនៅតែកោតសរសើរ Man City ហើយនិយាយថា បើទោះជាគ្មាន Haaland ក៏ Man City នៅតែជាក្លិបលេង​បានល្អក្នុងទម្រង់មួយផ្សេងទៀតដែរ។ 

គួរឱ្យដឹងថា Arsenal នឹងត្រូវជួបជាមួយ Man City នារាត្រីនេះ ហើយត្រូវការឈ្នះជាចាំបាច់ ដើម្បីបន្តរក្សាគម្លាតក្នុងការប្រជែងពាន Premier League ២០២៣នេះ បន្ទាប់ពីបានត្រឹមស្មើបីប្រកួតចុងក្រោយនេះ។ យ៉ាងណាមិញ Arsenal  មិនធ្លាប់ចាញ់ឡើយក្នុងចំណោម ៥ប្រកួតចុងក្រោយ ប៉ុន្តែពុំធ្លាប់ឈ្នះ Man City នៅឡើយក្នុងការប្រកួត Premier League ចាប់តាំងពីឆ្នាំ២០១៥។ ដោយឡែក Manchester City វិញ កំពុងរក្សាកំណត់ត្រាមិនទាន់ចាញ់ ១៦ប្រកួតជាប់គ្នា រាប់ចាប់តាំងពីចាញ់ Tottenham Hotspurs កាលពីខែកុម្ភៈ ដោយឈ្នះ ១៣ប្រកួត និងស្មើ ៣ប្រកួត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក