ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រេស៊ីលឡើងវគ្គ ៨ក្រុមចុងក្រោយ ខណៈអាល្លឺម៉ង់ហាលអាវល្ងាចនេះ

ជប៉ុន៖ ក្រុមការពារមេដាយមាសប្រេស៊ីល បានឈានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយហើយ ក្រោយជ័យជម្នះទល់នឹងក្រុមអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៣-១ ខណៈក្រុមអាល្លឺម៉ង់ ហាលអាវត្រឹមវគ្គនេះ ក្រោយបានត្រឹមស្មើគ្នា ១-១ ទល់នឹងក្រុម U-23 កូឌឺវ័រ ក្នុងការប្រកួតចុងក្រោយនៃពូល D។

ការប្រកួតរវាងប្រេស៊ីល ទល់នឹងអារ៉ាប៊ីសាអូឌីតនេះ Richarlison ដែលធ្វើបាន Hat-Trick ក្នុងការប្រកួតទល់នឹងអាល្លឺម៉ង់កន្លងទៅ បន្តរកបាន ២គ្រាប់បន្ថែមទៀតក្នុងការប្រកួតនេះ និងមួយគ្រាប់ទៀតធ្វើបានដោយខ្សែប្រយុទ្ធ Mathues Cunha ខណៈតបបានមួយគ្រាប់វិញដោយកីឡាករ Al-Amri។ ជំនួបមួយគូទៀតក្នុងពូល D នេះ អាល្លឺម៉ង់ដែលត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងទៅវគ្គបន្ត បានត្រឹមស៊ុតបញ្ចូលទីមួយគ្រាប់ប៉ុណ្ណោះដោយកីឡាករ Lowen ក្រោយពីកូឌឺវ័រនាំមុខមុនដោយគ្រាប់បាល់ Own Goal ពីខ្សែការពាររបស់ Leipzig, Benjamin Henrichs។

ល្ងាចមិញនេះ ពូល B ក៏រកឃើញ ២ក្រុមឡើងទៅវគ្គបន្តផងដែរ ពោលគឺកូរ៉េខាងត្បូងឡើងទៅក្នុងនាមជាក្រុមលេខ ១ ក្នុងពូល បន្ទាប់ពីឈ្នះហុងឌូរ៉ាស់ចាស់ដៃ ៦-០ និងណូវែហ្សេឡង់ក៏បានឡើងទៅវគ្គបន្តក្នុងនាមក្រុមលេខ ២ បន្ទាប់ពីប្រកួតចុងក្រោយស្មើរ៉ូម៉ានី ០-០។

ការប្រកួតវគ្គ ៨ក្រុមចុងក្រោយលើវិញ្ញាសារបាល់ទាត់បុរស នឹងចាប់ផ្តើមនៅថ្ងៃទី៣១ ខែកក្កដាខាងមុខនេះ៕

ក្រុមជម្រើសជាតិប្រេស៊ីល
ក្រុមជម្រើសជាតិកូឌឺវ័រ

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង

ក្រុមជម្រើសជាតិណូវែលហ្សេឡង់

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក