ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Joe Biden មានវ័យ ៨០ឆ្នាំ នៅតែបន្តប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិក

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសនៅយប់ថ្ងៃអង្គារម្សិលមិញនេះថា លោកនឹងបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៤ សាជាថ្មីម្តងទៀត ហើយនឹងបញ្ចប់រាល់កិច្ចការងាររបស់លោក ខណៈបច្ចុប្បន្នលោកមានវ័យ ៨០ឆ្នាំទៅហើយ ដែលគេជឿថាលោកនឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញបំផុតម្តងទៀតជាមួយលោក Donald Trump។ 

ក្នុងឱកាសនៃការប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រធានធិបតីសាជាថ្មីនេះ លោក Biden បានធ្វើការបង្ហាញអំពីវីដេអូមួយ ចំថ្ងៃខួបគំរប់ ៤ឆ្នាំនៃយុទ្ធនាការស្វែងរកសំឡេងឆ្នោតកាលពីឆ្នាំ២០២០ ទល់នឹងប្រធានាធិបតី Donald Trump ដោយក្នុងវីដេអូនោះលោកបាននិយាយថា លោកនៅតែមានចិត្តតស៊ូដើម្បីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យរបស់អាមេរិកពី "ពួកជ្រុលនិយម" មកពីគណបក្សសាធារណរដ្ឋ។ ក្នុងវីដេអូនោះលោកបានថ្លែងថា៖ "គ្រាដែលខ្ញុំឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកាលពីបួនឆ្នាំមុន ខ្ញុំបាននិយាយថាយើងនឹងប្រយុទ្ធដើម្បីស្នូលវិញ្ញាណនៃអាមេរិក ហើយយើងក៏កំពុងបន្តធ្វើវា។ នោះ​ជា​ការងារ​នៃ​អាណត្តិ​ដំបូង​របស់​ខ្ញុំ គឺ​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​យើង ហើយយើងនឹងមកបញ្ចប់ការងារនេះ"។ 

គួរបញ្ជាក់ថា ក្រោយពីបានយកឈ្នះយ៉ាងធំធេងក្នុងការបោះឆ្នោតសភា និងការតស៊ូគោលនយោបាយការបរទេសជាបន្តបន្ទាប់ ដែលរួមទាំងការដឹកនាំនៃសម្ព័ន្ធលោកខាងលិចដែលជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ពិតប្រាកដណាស់ថាមិនមានបេក្ខភាពណាមួយមកពីគណបក្សប្រជាធិបតេយ្យស័ក្តិសមនឹងតំណែងប្រធានាធិបតីជាងលោក Biden ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ កត្តាជំរុញគាំទ្រលោក Biden ដ៏ធំមួយទៀតគឺការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ក្រោយមានការផ្ទុះឡើងនៃវីរុសរាតត្បាតសកលកូវីដ-១៩ ដែលរដ្ឋបានជួយជំរុញលើការវិនិយោគឡើងវិញក្នុងវិស័យជាច្រើន។ 

គួរបញ្ជាក់ថា ប្រសិនបើលោក Biden បន្តជាប់ឆ្នោតសម្រាប់អាណត្តិទីពីរបស់ខ្លួនពិតមែន នោះលោកនឹងមានវ័យ ៨៦ឆ្នាំនៅពេល​បញ្ចប់អាណត្តិរបស់ខ្លួន។ បើទោះបីជាមានការធ្វើតេស្ត និងពិនិត្យសុខភាពកាលពីខែកុ​ម្ភៈឃើញថា សុខភាពលោកនៅសមរម្យសម្រាប់ការកាន់តំណែងជាប្រធានាធិបតីក៏ពិតមែន ប៉ុន្តែមានមជ្ឈដ្ឋានជាច្រើនព្រមទាំងអ្នកគាំទ្ររបស់លោកផងដែរយល់ឃើញថា លោក Biden ហាក់មានវ័យចាស់ជ្រុលក្នុងការកាន់តំណែងប្រធានាធិបតី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក