ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសេដ្ឋកិច្ច និងធនាគារ ABA សហការលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហការក្នុងក្របខណ្ឌការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ជាមួយធនាគារ ABA ដើម្បីចូលរួម លើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែរស់រវើក និង ស្រប តាមគោលនយោបាយ និង និន្នាការជាតិ តំបន់ និង សកល។

ពិធីនេះដែរមានវត្តមានចូលរួមដោយ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល លោក គង់ ម៉ារី រួមទាំងនាយកប្រតិបត្តិធនាគារABA លោក Askhat Azhikhanov ព្រមទាំងតំណាងសមាគមពាក់ព័ន្ធ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ការចុះអនុស្សរណៈនៃការយោគយល់នេះនឹងជំរុញ និង ពង្រីកកិច្ចសហការកាន់តែល្អ ប្រសើរដូចជា ការចែករំលែកចំណេះដឹង បទពិសោធន៍ និង ការបណ្ដុះបណ្ដាល, ការចូលរួមប្រើប្រាស់ថ្នាលឌីជីថលគន្លឹះ និង ការគាំទ្រលើសកម្មភាព និង កម្មវិធីផ្សេៗទៀត ទាំងផ្នែកហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ សំដៅជំរុញនិង អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

គួរឱ្យដឹងដែរថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថាក្រសួងធ្លាប់បានសហការជាមួយធនាគារ ABA លើការងារមួយចំនួនរួចហើយក្នុងវិស័យឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ ខណៈការចុះអនុស្សរណៈនៃការយោគយល់នាពេលនេះនឹងពង្រីកកិច្ចសហការ ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក