ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានបក្សប្រជាជនអំពាវនាវដល់សាសនិកឥស្លាមបន្តចូលរួមជាមួយរដ្ឋាភិបាលថែរក្សាសន្ដិភាពឱ្យបានគង់វង្ស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សប្រជាជន សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សាសនិកឥស្លាមចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការបន្តថែរក្សាសន្ដិភាពឱ្យបានគង់វង្សបន្តទៀត ដើម្បីការអភិវឌ្ឍន៍ និងភាពរឹងមាំនៃសេដ្ឋកិច្ច។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយគណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣ ៥៤០នាក់ ដែលធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ខ្មែរ-ឥស្លាមក្នុងការអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាកាលពីកន្លងមក ក៏ដូចជាការបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនដែលមានភាគរយច្រើនលើសលប់។

សម្ដេចថា៖ «ការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា នេះ គឺជាការចូលរួមរក្សាបាននូវសេចក្តីសុខ និងសុខសន្តិភាពរបស់ជាតិយើងទាំងមូល»។

សម្ដេចតេជោ បានអំពាវនាវឱ្យមានការចូលរួមថែរក្សាសន្តិភាពអោយបានគង់វង់បន្តទៀត ដោយថា «មានសន្តិភាពទើបមានការអភិវឌ្ឍ»។

ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាហ្សាន់ បានលើកឡើងថាគណកម្មការ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ ដើម្បីប្រមូលផ្ដុំសាសនិកឥស្លាមគាំត្រដល់គណបក្សប្រជាជនកម្ពុជា។

លោកអះអាងថាគណៈចលនាសាសនិកឥស្លាមបានអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោប្រធានគណបក្ស ហើយជាលទ្ធផលនៅគ្រប់អាណត្តិនៃការបោះឆ្នោត ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កត់សម្គាល់ឃើញថា បងប្អូនខ្មែរឥស្លាមបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានភាគរយខ្ពស់។

ស្របពេលដែលការបញ្ចប់ទៅនៃខែរ៉ាម៉ាដនរបស់សាសនិកខ្មែរ-ឥស្លាម សម្ដេចតេជោបានចូលរួមអបអរសាទរ និងថាការយកឈ្នះលើកូវីដ-១៩ គឺបានផ្តល់ឱកាសអោយប្រជាជនគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ ដោយបានជួបជុំគ្នារហូតដល់ជាង ៦ពាន់នាក់ ហើយក៏អនុញ្ញាតឱ្យកម្ពុជាបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក