ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សិង្ហបុរី ផ្តល់ជំនួយឧបករណ៍ផលិតអុកស៊ីសែន ២០០គ្រឿងឱ្យមីយ៉ាន់ម៉ា

សិង្ហបុរី៖ ប្រទេសសិង្ហបុរី នឹងធ្វើការផ្តល់ជំនួយជាឧបករណ៍សម្រាប់ផលិតអុកស៊ីសែនចំនួន ២០០គ្រឿងជូនទៅកាន់សហភាពមីយ៉ាន់ម៉ា ក្នុងគោលបំណងជួយប្រទេសនេះទប់ស្កាត់អ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ និងប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតជាសកលនេះ ស្របពេលដែលស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែវិវត្តអាក្រក់ឡើង។

បើតាមការឱ្យដឹងពីក្រសួងការបរទេសសិង្ហបុរី ឧបករណ៍ផលិតអុកស៊ីសែនបរិមាណ ១០លីត្រចំនួន ២០០គ្រឿងនឹងត្រូវបញ្ជូនឱ្យទៅកាន់កាកបាទក្រហមសិង្ហបុរី ដើម្បីធ្វើការងារនេះ និងសហការជាមួយកាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីផ្តល់ឱ្យប្រជាជនដែលកំពុងមាន​តម្រូវការខ្ពស់ និងតំបន់ដែលមានការប្រឈមខ្លាំង។ 

គួរបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ដោយមានអ្នកឆ្លងសរុបប្រមាណជា ២៨ម៉ឺននាក់ ហើយគ្រាន់តែរយៈពេល ១ខែកន្លងទៅ មានមនុស្សឆ្លងវីរុសនេះរហូតដល់ជាង ១២ម៉ឺននាក់ឯណោះ។ យ៉ាងណាក្តី បើតាមការត្រួតពិនិត្យ និងតាមដានដោយអង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថា តួលេខអ្នកឆ្លងពិតប្រាកដមានរហូតដល់ជាង ១លាននាក់ក្នុងប្រទេសនេះ ខណៈចំនួនអ្នកស្លាប់ដែលបានរាយការណ៍មានចំនួនជាង ៧,៨០០នាក់។

ស្ថានភាពវិវត្តន៍ដ៏ធ្ងន់ធ្ងរនៅមីយ៉ាន់ម៉ានេះ ត្រូវបានគេដឹងថាកើតឡើងក្រោយកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ស្របពេលដែលសង្គ្រាមស៊ីវិលកំពុងកើតមានរវាងប្រជាពលរដ្ឋ ជាមួយរដ្ឋាភិបាលដែលដឹកនាំដោយរបបយោធា ក្រោយពេលដែលមេដឹកនាំយោធាកំពូល លោក មីន អុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សានស៊ូជី ចេញពីអំណាចកាលពីខែកុម្ភៈកន្លងទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក