ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អភិបាលរងក្រុងបូកគោដែលប្រើហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនដើម្បីដោះស្រាយតាមនីតិវិធីច្បាប់

កំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លួនលោកអភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា ក្រោយពីបានអំពើហិង្សាលើប្រពន្ធ និងបានកសាងសំណុំរឿងយកទៅដោះស្រាយតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកំពត បានអញ្ជើញលោកអភិបាលរងក្រុងបូកគោមកបំភ្លឺជុំវិញការប្រើអំពើហិង្សាលើប្រពន្ធជាច្រើនដង។ ស្នងការបានបញ្ជាក់ថា ក្រោយពីសាកសួរបំភ្លឺ ហើយទទួលបានបណ្តឹងពីភរិយាលោក គឹម បញ្ញា សមត្ថកិច្ចបានគោលការណ៍ទៅអភិបាលខេត្តកំពតលោក ម៉ៅ ធនិន និងទទួលបានគោលការណ៍ណែនាំពីព្រះរាជអាជ្ញាទើបសម្រេចឃាត់ខ្លួនលោក គឹម បញ្ញា ដើម្បីបន្តនិតិវិធីទៅតុលាការ។

ជនរងគ្រោះកាលពីថ្ងៃទី២៥ ខែមេសា បានបង្ហោះសារ និងវីដេអូរៀបរាប់ពីការឈឺចាប់របស់ខ្លួនដោយសារតែប្តីដែលជាអភិបាលរងក្រុងបូកគោតែងតែងបានវាយដុំធាក់នាង បើទោះបីកន្លងមកអាជ្ញាធរធ្លាប់បានហៅធ្វើកិច្ចសន្យាក៏ដោយ។

ជនរងគ្រោះបានរៀបរាប់ដូច្នេះថា៖«នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក