ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា ហួសចិត្តលោក ស៊ន តារា ដែលហ៊ានកាត់កាលឪពុកម្តាយបងប្អូនចោលទាំងអស់។ សម្តេចថាគួរតែហៅលោក ស៊ន តារាថាតិរច្ឆានទើបត្រឹមត្រូវជាងហៅថា ក្មេងពាល។
សម្តេចតេជោធ្លាប់តែឃើញឪពុកម្តាយកាត់កាលកូនតែនេះជាលើកទីមួយហើយដែលសម្តេចបានឃើញកូនកាត់កាលឪពុកម្តាយនិងក្រុមគ្រួសារ។
សម្តេចបានសរសេរក្នុងឆាណែលតេឡេក្រាមថា៖«ខ្ញុំប្រើពាក្យក្មេងពាលទៅលើបុគ្គលរូបនេះមិនទាន់គ្រប់គ្រាន់ទេហៅតិរច្ឆានត្រឹមត្រូវជាង។ វាមិនចម្លែកទេដែលតិរច្ឆាននេះវាយប្រហារលើខ្ញុំឬអ្នកផ្សេងទៀតព្រោះសូម្បីតែឪពុកម្តាយគេក៍គេហ៊ានប្រមាថ
ទៅហើយនោះ»។ សម្តេចបានចោទសួរទៅលោក ស៊ន តារា ដូច្នេះថា៖«តើឱយក្មេងពាលតិរច្ឆាននេះស្រឡាញ់ជាតិស្រឡាញ់ប្រជាជនបែបណាទៅបើសូម្បីតែឪពុកម្តាយបងប្អូនបង្កើតក៍គេមិនស្រឡាញ់ផងនោះ»។
សម្តេចតេជោ មានប្រសាសន៍ថា សូមក្មេងពាលតិរច្ឆានបន្តតាមផ្លូវនេះទៀត ហើយសម្តេចជូនពរឲ្យលោក ស៊ន តារា នឹងឆាប់បានធ្វើបេក្ខជននាយករដ្ឋមន្ត្រីដែលផ្តល់ជូនដោយមេក្បត់ជាតិ៣ជំនាន់៕