ភ្នំពេញ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងហាមថត និងចែកចាយរូបក្នុងពេលហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ពិធីបើក-បិទ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយការហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាត ឱ្យចូលក្នុងពហុកីឡដ្ឋានជាតិមរតកតេជោឡើយ។
គូសបញ្ជាក់ថា នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ គូសបញ្ជាក់ថា ភ្លើងគប់កីឡានឹងដង្ហែចេញពីប្រទេសឡាវ ឆ្ពោះមកកម្ពុជាវិញតាមខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តដង្ហែនៅតាមខេត្តជាប់បឹងទន្លេសាប រួចដង្ហែមកកាន់ទីលានពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកពិធីប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕