ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលរងក្រុងបូកគោ ចូលខ្លួនបំភ្លឺករណីប្រើអំពើហិង្សាលើភរិយា

កំពត៖ អភិបាលរងក្រុងបូកគោ លោក គឹម បញ្ញា បានចូលខ្លួនដើម្បីមកបំភ្លឺករណីហឹង្សាលើភរិយានៅអធិការក្រុងកំពត។ នេះបើយោងតាមស្នងការខេត្តកំពត លោក ម៉ៅ ចន្ទមធុរិទ្ធិ បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

ការចូលខ្លួនមកបំភ្លឺនេះបន្ទាប់ពីស្នងការខេត្តកំពតបានបង្ហោះសារលើបណ្តាញសង្គមថា៖ «សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់» អមជាមួយនឹងរូបភាពនារីម្នាក់ដែលអះអាងថាជាភរិយារបស់អភិបាលរងក្រុងបូកគោថាត្រួវស្វាមីខ្លួនប្រើអំពើហិង្សាធ្វើបាបទាំងផ្លូវចិត្ត និងផ្លូវកាយ។

សាររបស់នារីរងគ្រោះបង្ហោះលើបណ្តាញសង្គមដែលអះអាងថាឈ្មោះ ម៉ាត់ លក្ខិណា បានចោទលោក គឹម បញ្ញា មានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ជាស្វាមីបានប្រើអំពើហិង្សាជាញឹកញយទោះបីជាធ្លាប់ត្រូវបានអាជ្ញាធរហៅធ្វើកិច្ចសន្យាក៏មិនអាចធ្វើឱ្យស្វាមីរបស់ខ្លួនបញ្ឈប់ការប្រើហិង្សាលើខ្លួនផងដែរ។

នាងបានបង្ហោះសារជាមួយនឹងរូប រួមទាំងវីដេអូនៃការឈ្លោះប្រកែកគ្នាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក