ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស៊ន តារា ប្រកាសកាត់កាលគ្រួសារចោលទាំងអស់

បារាំង៖ សកម្មជនប្រឆាំងរដ្ឋាភិបាលលោក ស៊ន តារា បានប្រកាសកាត់កាលឪពុកម្ដាយ និងបងប្អូនចោលទាំងអស់ ដោយថាគ្មាននរណាម្នាក់អាចមកបង្ខំលោកបានឡើយ។

ការប្រកាសកាត់កាលចោលម្ដាយឪពុកឯងនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ព្រមានដកតំណែងឪពុកម្ដាយ និងប្អូនថ្លៃលោក សន តារា ចេញពីក្របខណ្ឌរដ្ឋទាំងអស់ដោយសារមិនអាចប្រដៅលោក ស៊ន តារា បាន។

លោក ស៊ន តារា បានសរសេរលើហ្វេសបុករបស់លោកនៅថ្ងៃទី២៥ ខែមេសានេះថា៖ «ខ្ញុំសូមប្រកាសកាត់កាលក្រុមគ្រួសារខ្ញុំ គ្មាននរណាម្នាក់អាចបង្ខំខ្ញុំបានឡើយ»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាលោក ស៊ន តារា ជាក្មេងព្រហើនដែលគួរមានការប្រដៅណែនាំខ្លះ។

សម្ដេចថា៖ «បើឪម៉ែមិនប្រដៅទេ ថ្ងៃក្រោយអញដកចេញរួមទាំងបងប្អូនចេញពីការងារទាំងអស់កុំឲ្យហ្អែងឈ្លើយពេក ។ វាឈ្លើយហួសអាមួយនឹង(ស៊ន ដារ៉ា)វាហានដើរតួនាទី ហើយហានដាក់លក្ខខណ្ឌថា ទាល់តែបាននាយករដ្ឋមន្ត្រីហើយមកចង់ចរចាជាមួយអញ»។

លោក សន ដារ៉ា មានអាយុ ៤៤ឆ្នាំ គឺជាសាស្ត្រាចារ្យទស្សនវិជ្ជាមួយរូប តែងតែបង្ហាញនូវភាពអំណួតលើចំណេះដឹងដែលលោកមាននឹងបានវាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សានៅសាលា Westpoint អាមេរិក និងបណ្ឌិតសេដ្ឋកិច្ចពីអង់គ្លេសថាមានចំណេះដឹងមិនដល់ខ្លួនផងដែរ។ ខណៈសម្ដេចតេជោបានចោទសួរថា បើថាសម្ដេចតេជោពិតជាគ្មានចំណេះដឹងឈ្នះពួកគេមែននោះ តែហេតុអ្វីបានជាក្រុមដែលថាសម្ដេចចេះមិនដល់នោះធ្វើការមិនឈ្នះសម្ដេច?

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក