ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ៖ អ្នកសារព័ត៌មានត្រូវដឹងពីវិន័យក្នុងការយកព័ត៌មាននៅព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបញ្ជាក់អំពីវិន័យរបស់អ្នកសារព័ត៌មានដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។ លោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុកនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថា៖ «អ្នកកាសែតខ្មែរយើងត្រូវដឹងរឿងមួយ! នៅពេលប្រកួតកីឡាស៊ីហ្កេម អ្នកណានៅកន្លែងណាត្រូវនៅតែកន្លែងនោះ អត់មានចល័តចុះឡើងទេ។ នេះជាវិន័យដាច់ណាត់»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងករណីអ្នកសារព័ត៌មានបំពានវិន័យទាំងនេះ នោះគេនឹងដាក់ពិន័យប្រទេសកម្ពុជាមិនឱ្យចូលរួមប្រកួតនៅពេលខាងមុខទៀតទេ។

គូសបញ្ជាក់ថា នៅសល់តែ ១០ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ គូសបញ្ជាក់ថា ភ្លើងគប់កីឡានឹងដង្ហែចេញពីប្រទេសឡាវ ឆ្ពោះមកកម្ពុជាវិញតាមខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តដង្ហែនៅតាមខេត្តជាប់បឹងទន្លេសាប រួចដង្ហែមកកាន់ទីលានពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកពិធីប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក