ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមកយកសំបុត្រស៊ីហ្គេមនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ សំបុត្រឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ចូលទស្សនាពិធីបើក និងពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បាននឹងកំពុងដំណើរការនៅស្តង់ផ្តល់ជូនសំបុត្រឥតគិតថ្លៃ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

យោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍ សំបុត្រឥតគិតថ្លៃសម្រាប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនេះនឹងផ្តល់ជូន ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ពេលព្រឹកចាប់ពីម៉ោង៨:៣០នាទី ដល់ ១១:៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ២:៣០នាទី ដល់ ៥:៣០នាទីល្ងាច។

បច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងរៀនសូត្រ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចិន និងបណ្តាប្រទេសផ្សេងៗ បានចុះឈ្មោះ និងបានមកយកសំបុត្រ ដោយផ្ទាល់ ឬតាមរយៈបងប្អូន សាច់ញាតិ មិត្តភក្ដិដែលរស់នៅក្នុងប្រទេសកម្ពុជា។

ក្រសួងអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសចូលរួមទស្សនាពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ឱ្យបានច្រើនកុះករ ស្របតាមការអំពាវនាវ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមកលេងស្រុកកំណើត ដើម្បីបានឃើញពីការអភិវឌ្ឍជាក់ស្ដែងនៅកម្ពុជា។

គួរឱ្យដឹងដែរថា សម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសអាចបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ឬ តាមរយៈគេហទំព័រ www.overseaskhmer2023.com ដើម្បីទទួលបានសំបុត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក