ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ជាប្រទេសចុងក្រោយជាមួយកំណត់ត្រាថ្មីក្នុងការដង្ហែចម្ងាយផ្លូវជិត ៦គីឡូម៉ែត្រ

ឡាវ៖ ពិធីដង្ហែក្បួនអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៥ ខែមេសា នេះ ជាមួយកំណត់ត្រាថ្មី ក្នុងការដង្ហែក្បួនលើចម្ងាយផ្លូវជិត ៦គីឡូម៉ែត្រ ឆ្ងាយជាងបណ្ដាប្រទេសផ្សេងៗ។

ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC លោក ហោ សារុន និងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវលោកស្រី ថោង សុគន្ធារី ព្រមទាំងរដ្ឋមន្ដ្រីការិយាល័យនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទីស្ដីការគណៈរដ្ឋមន្ដ្រីឡាវ លោក Slunaxay Sounnalath រួមទាំងមន្ដ្រីជាន់ខ្ពស់ឡាវ និងឯកអគ្គរដ្ឋ/រាជទូតបណ្ដាប្រទេសក្នុងតំបន់ប្រចាំទីក្រុងវៀងច័ន្ទន៍ជាច្រើនរូបផងដែរ។

ក្បួនដង្ហែអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសឡាវ នេះ មានអ្នកចូលរួមជាង ១ ៥០០នាក់ ដែលបានចូលរួមដង្ហែដោយផ្ទាល់ និងឈរអបអរសាទរតាមដងផ្លូវ ពីស្ថានទូតកម្ពុជាប្រចាំទីក្រុងវៀងច័ន្ទន៍ ឆ្ពោះទៅចេតិយវត្ត Pra That Laung។

ប្រទេសឡាវ គឺជាប្រទេសចុងក្រោយ បន្ទាប់ពីដង្ហែរួចរាល់ចេញពីប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និង មីយ៉ាន់ម៉ា។

គួរឱ្យដឹងដែរថា ភ្លើងគប់កីឡានឹងដង្ហែឆ្ពោះមកកម្ពុជាវិញតាមខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដើម្បីបន្តដង្ហែនៅតាមខេត្តជាប់បឹងទន្លេសាប ដោយដង្ហែចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តក្រចេះនៅថ្ងៃទី២៨ ខែមេសា បន្តទៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៩ មេសា និងបន្តមកខេត្តជុំវិញបឹងទន្លេសាបដទៃទៀត ចុងក្រោយនឹងបន្តដង្ហែមកទីលានពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងបើកពិធីប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក