ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចក្រឡាហោម ស ខេង ស្នើដល់ភាគីវៀតណាមបន្តទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជា

វៀតណាម៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានស្នើភាគីវៀតណាមបន្តការទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត ដោយនាយកមហាវិទ្យាល័យសន្តិសុខប្រជាជនវៀតណាម លោក ដ័ន មិញលី បានឯកភាពចំពោះសំណើរជាមួយក្ដីសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

សម្ដេចក្រឡាហោម ស ខេង ស្នើដល់នាយកមហាវិទ្យាល័យសន្តិសុខប្រជាជននៃប្រទេសវៀតណាមបែបនេះក្នុងជំនួបសំណេះសំណាលថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជាចំនួន ២៤១នាក់ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។

ក្នុងការស្នើភាគីវៀតណាមឱ្យបន្តការទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀតរបស់សម្តេចក្រឡាហោម ជាការឆ្លើយតប លោក ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព និងគាំទ្រចំពោះសំណើរសម្ដេចក្រឡាហោម ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត។

ជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានណែនាំដល់សិក្ខាកាមដែលកំពុងសិក្សានៅប្រទេសវៀតណាម គោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទម្លាប់ នៃប្រទេសដែលកំពុងស្នាក់នៅ សិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមក។

ទន្ទឹមនឹងនោះ សម្តេចក៏បានលើកឡើងដល់សិក្ខាកាមនគរបាលអំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និង បានលើកឡើងអំពីបញ្ហាប្រឈមជាសាកលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដោយសារភាពស្មុគស្មាញ នៃបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណីដែលមានការប្រែប្រួល និងកើតឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង សង្ឃឹមជឿជាក់ថា សិក្ខាកាមនគរបាលកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះ នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក