ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% |

នាយករដ្ឋមន្ត្រីមិនចង់ឱ្យគ្រួសារលោក ស៊ន តារា ក្លាយជាជនរងគ្រោះដោយសារទង្វើរបស់លោក ស៊ន តារា នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមិនចង់ឱ្យក្រុមគ្រួសាររបស់លោក សន តារា ក្លាយជាជនរងគ្រោះ និងធ្វើជាចំណាប់ខ្មាំងចំពោះអំពើពាលរបស់លោក សន តារា នោះទេ។

សម្ដេចបានលើកឡើងបែបនេះក្រោយពីសម្ដេចបានព្រមានដកតួនាទីឪពុកម្ដាយ និងប្អូនថ្លៃលោក សន តារា ចេញពីក្របខណ្ឌរដ្ឋទាំងអស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីថ្លែងនៅចំពោះមុខសិស្សបញ្ចប់ការសិក្សាជាង ២ពាន់នាក់ថា៖ «បើឪម៉ែមិនប្រដៅទេ ថ្ងៃក្រោយអញដកចេញរួមទាំងបងប្អូនចេញពីការងារទាំងអស់កុំឲ្យហ្អែងឈ្លើយពេក។ វាឈ្លើយហួសអាមួយនឹង (ស៊ន ដារ៉ា) វាហានដើរតួនាទី ហើយហានដាក់លក្ខខណ្ឌថា ទាល់តែបាននាយករដ្ឋមន្ត្រីហើយមកចង់ចរចាជាមួយអញ»។

ស៊ន តារា គឺជាសកម្មជនប្រឆាំងដែលតែងតាំងប្រើប្រាស់វេទិកាក្នុងបណ្ដាញសង្គមរបស់លោកវាយប្រហាររដ្ឋាភិបាល និងក្រុមគ្រួសារនាយករដ្ឋមន្ត្រីជានិច្ចរហូតដល់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ចាត់ទុកថាជាក្មេងព្រហើន។

សម្ដេចថា៖ «មើលពេលណាមួយអញហៅឪម៉ែឯងមកប្រដៅ ហៅប្អូនថ្លៃដែលកំពុងពាក់ស័ក្តិ៤ ហើយឪពាក់ស័ក្តិ ៤កន្លះ អញអាចដកចោលបានទាំងអស់ «ពេលហ្នឹងតាំងស្រែកថា កុំយកឪម៉ែ បងប្អូនធ្វើចំណាប់ខ្មាំង អឺបើឯងនៅតែភ្លើអីញ្ចឹង»។

ប្អូនប្រុសលោក ស៊ន តារា គឺលោក ស៊ន សារ៉ាត កាលពីថ្ងៃទី២៣ ខែកុម្ភៈ បានសរសេរលិខិតមួយច្បាប់គោរពជូនចំពោះនាយករដ្ឋមន្ត្រីដោយបានរៀបរាប់ថាលោកបានផ្ដាច់ខ្លួនពីលោក ស៊ន តារា ជាយូរណាស់មកហើយដោយសារសកម្មភាពប្រមាថរបស់បងលោកចំពោះព្រះមហាក្សត្រ រាជរដ្ឋាភិបាល សម្ដេចតេជោ និងក្រុមគ្រួសារ។

លោកបានបញ្ជាក់ក្នុងវីដេអូដែលបានថតមួយថា៖ «ខ្ញុំក៏បានផ្ដាត់ការទំនាក់ទំនងជាមួយគាត់ ព្រោះខ្លាចប៉ះពាល់ដល់វិជ្ជាជីវៈផ្ទាល់ខ្លួន»។

ជាមួយគ្នានេះលោកបានលើកឡើងថាលោកធ្លាប់បានពន្យល់អូសទាញលោក ស៊ន តារា ផងដែរតែជននេះមិនព្រមនោះទេ។

សម្ដេចតេជោបានបង្ហោះលើបណ្ដាញទំនាក់ទំនងតេឡេក្រាមរបស់សម្ដេចនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដដែលនេះផងដែរថាសម្ដេចមិនចង់ឱ្យក្រុមគ្រួសារលោក ស៊ន ដារ៉ា រងគ្រោះដោយសារទង្វើពាលរបស់លោក ដារ៉ា នោះទេ។

សម្ដេចតេជោសរសេរថា៖ «ខ្ញុំមិនចង់ឲ្យពួកគាត់ក្លាយជាជនរងគ្រោះដោយសារទង្វើក្មេងពាលនេះទេហើយក៍មិនយកពួកគាត់ធ្វើចំណាប់ខ្មាំងនោះដែរ»។

លោក សន ដារ៉ា មានអាយុ ៤៤ឆ្នាំ គឺជាសាស្ត្រាចារ្យទស្សនវិជ្ជាមួយរូប តែងតែបង្ហាញនូវភាពអំណួតលើចំណេះដឹងដែលលោកមាននឹងបានវាយប្រហារដល់សម្ដេចនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ដែលបញ្ចប់ការសិក្សានៅសាលា Westpoint អាមេរិក និងបណ្ឌិតសេដ្ឋកិច្ចពីអង់គ្លេសថាមានចំណេះដឹងមិនដល់ខ្លួនផងដែរ។ ខណៈសម្ដេចតេជោបានចោទសួរថា បើថាសម្ដេចតេជោពិតជាគ្មានចំណេះដឹងឈ្នះពួកគេមែននោះ តែហេតុអ្វីបានជាក្រុមដែលថាសម្ដេចចេះមិនដល់នោះធ្វើការមិនឈ្នះសម្ដេច?



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក