ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ដោយសារតែសង្គ្រាម ក្លិប Mariupol របស់អ៊ុយក្រែនត្រូវបង្កើតនៅប្រេស៊ីលវិញ

ប្រេស៊ីល៖ សហគមន៍បាលទាត់របស់ជនជាតិអ៊ុយក្រែនមួយនៅក្នុងប្រទេសប្រេស៊ីល បានសម្រេចចិត្តបង្វែរក្រុមបាល់ទាត់ក្នុងស្រុករបស់ខ្លួនទៅជាក្លិបបាល់ទាត់ FC Mariupol ដែលជាក្លិបបាល់ទាត់កំពូលមួយដែលត្រូវបានរំសាយបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងគោលបំណងនៃការបង្ហាញអំពីសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែនដែលកំពុងត្រូវបានហែកហួរដោយសង្រ្គាម។

ក្រុម AA Batel ដែលជាក្រុមមកពីតំបន់ Prudentopolis ក្នុងទីក្រុង Parana បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមរបស់ពួកគេនឹងប្រើប្រាស់ឈុតសម្លៀកបំពាក់ ឡូហ្គោក្រុម FC Mariupol បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកីឡដ្ឋាននៃក្លិបនេះត្រូវបានបំផ្លាញអស់ខ្ទេចខ្ទីដោយការលុកលុយរបស់រុស្សីដែលបានហៅសកម្មភាពនេះថាជាប្រតិបត្តិការយោធាពិសេស។ 

ប្រធានក្លិប AA Batel លោក Alex Lopes បាននិយាយថា៖ "ក្លិប Mariupol នឹងតំណាងឱ្យអត្តសញ្ញាណនៃសហគមន៍របស់យើង ហើយសហគមន៍របស់យើងមានប្រជាជនច្រើនជាង ៧០ភាគរយជាកូនចៅនៃបុព្វបុរសជនជាតិអ៊ុយក្រែន។ កន្លងមក អ៊ុយក្រែនតែងតែគាំទ្រចំពោះកីឡាករដែលមានទេពកោសល្យរបស់ប្រេស៊ីល ហើយបាល់ទាត់អ៊ុយក្រែនគឺជាច្រកទ្វារយ៉ាងសំខាន់មួយរបស់កីឡាករប្រេស៊ីលដើម្បីឈានចូលទៅកាន់ទីផ្សារកីឡាករទ្វីបអឺរ៉ុប។ យ៉ាងហោចណាស់ក៏យើងបានរួមចំណែកឱ្យក្លិប Mariupol បន្តរស់រាន និងបន្តក្ដីសង្ឃឹមជាមួយប្រជាជនអ៊ុយក្រែនទាំងអស់ជុំវិញពិភពលោក"។ 

ដោយឡែក អនុប្រធានក្លិប Mariupol លោក Andriy Sanin បន្ថែមថា៖ "យើងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្លិប AA Batel ដែលបានស្វាគមន៍ក្លិប Mariupol របស់យើងយ៉ាងកក់ក្តៅ។ សង្គ្រាមបានបំផ្លិចបំផ្លាញទីក្រុងរបស់យើង ប៉ុន្តែអ្នកគ្រប់គ្នានៅទីនេះបានជួយឱ្យក្លិបរបស់យើងនៅតែរក្សាឈ្មោះ កំឡុងពេលនៃប្រវត្តិសាស្រ្តខ្មៅងងឹតបំផុតរបស់អ៊ុយក្រែន។ យើងពិតជាមិនដឹងគួរថ្លែងអំណរគុណយ៉ាងណាចំពោះទឹកចិត្តនេះឡើយ"។ 

គួរបញ្ជាក់ថា ក្លិប FC Mariupol ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩២ និងធ្លាប់់បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗរបស់ទ្វីបអឺរ៉ុបផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក