សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្តេចតេជោ គ្រោងបើកវគ្គបង្រៀនទ្រឹស្តី ៣ដោយផ្ទាល់ដល់មន្ត្រីវិភាគនយោបាយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា សមត្ថភាពវិភាគនយោបាយរបស់មន្ត្រីមួយចំនួនហាក់បីនៅទន់ខ្សោយនៅឡើយទេ។ ដូច្នេះនាយករដ្ឋមន្ត្រីគ្រោងបង្រៀនដោយផ្ទាល់នូវទ្រឹស្តី ៣ដល់មន្ត្រីទាំងនោះ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ (NIE) នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «ដោយសារសមត្ថភាពវិភាគរបស់មន្ត្រីមួយចំនួនហាក់ដូចជាមានភាពខ្សោយ ខ្ញុំកំពុងគិតថានៅពេលខាងមុខ គណបក្សប្រជាជនអាចនឹងបើកវគ្គបណ្តុះបណ្តាល ឥឡូវបើកហើយ តែមានទ្រឹស្តី៣ដែលមិនទាន់បានបង្រៀន ហើយខ្ញុំចង់បង្រៀនខ្លួងឯង»។

សម្តេចតេជោ គ្រោងបង្រៀនទ្រឹស្តីចំនួន៣ ដល់មន្ត្រី គឺសម្ភារនិយម វិចារវិជ្ជា (សម្ភារនិយមបដិច្ចសមុប្បាទ) សម្ភារនិយមប្រវត្តិសាស្ត្រដើម្បីជាផ្តល់ជាគ្រឹះដល់មន្ត្រីវិភាគត្រូវសភាពការណ៍ និងវិធីសាស្ត្រដឹកនាំ និងធ្វើការងារដែលសម្តេចបានសរសេរ និងធ្លាប់បង្រៀនមន្ត្រីជាន់ខ្ពស់កាលពីឆ្នាំ១៩៨៣។

សម្តេចបញ្ជាក់ថា សម្តេចចង់បង្រៀនទ្រឹស្តីទាំងនេះ គឺដើម្បីចង់ឱ្យមន្ត្រីមានគ្រឹះក្នុងការវិភាគនយោបាយ។ សម្តេចតេជោថ្លែងថា៖ «ខ្ញុំចង់ដាក់គ្រឹះសម្រាប់អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកធ្វើគោលនយោបាយទាក់ទិននឹងការវិភាគ»។

សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចវិភាគ គឺប្រើវិធីសាស្ត្រវិភាគចំនួន៣ គឺវិចារវិជ្ជា សម្ភារនិយម ទស្សនប្រវត្តិសាស្ត្រ និងតក្កវិជ្ជា។ សម្តេចមានប្រសាសន៍ថា៖ «គួបផ្សំ (ទ្រឹស្តី៣នេះ) បានជាហ៊ុន សែន កម្រវាយតម្លៃសភាពការណ៍ខុសណាស់។ នៅក្នុងគណបក្ស គោរពនូវការវាយតម្លៃរបស់ខ្ញុំទៅលើសភាពការណ៍នានា»។

នាយករដ្ឋមន្ត្រីបានមើលឃើញថា ការវិភាគរបស់ក្រុមបក្សប្រឆាំងមានភាពទន់ខ្សោយដែលវាយតម្លៃមិនត្រូវសភាពការណ៍ផ្ទៃក្នុងរបស់គណបក្សប្រជាជន។ សម្តេចថ្លែងថា៖ «ខ្ញុំប្រាប់ទៅសហការីរបស់ខ្ញុំថា ទុកឱ្យគេវាយតម្លៃខុសតទៅទៀតចុះ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក