ព្រះសីហនុ៖ នាវាទេសចរណ៍ ចំនួន ១គ្រឿង ឈ្មោះ EUROPA 2 សញ្ជាតិម៉ាល់តា (MALTA) បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវេលាម៉ោង៦:០០នាទី ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
បើតាមមន្ត្រីច្រកទ្វារអន្តរជាតិ បានឱ្យដឹងថា នាវាទេសចរណ៍នេះ មានភ្ញៀវទេសចរ ចំនួន ៣៤៣នាក់ ស្រី ១៧៤នាក់ ស្មើ ១៥សញ្ជាតិ និងមាននាវិក ចំនួន ៣៦៧នាក់ ស្រី ៨៨នាក់ ស្មើ ២៤សញ្ជាតិ។
ក្នុងនាវាទេសចរណ៍នេះដែរ ភ្ញៀវច្រើនជាងគេគឺសញ្ជាតិអាល្លឺម៉ង់ ដែលមានចំនួន ២៩៣នាក់។
មន្ត្រីដដែលបន្ថែមថា នាវានេះធ្វើដំណើរមកពីប្រទេសវៀតណាម មកកាន់កម្ពុជា ហើយនឹងចាកចេញទៅប្រទេសថៃ វេលាម៉ោង២២:០០នាទី ក្នុងថ្ងៃដដែលនេះ។
នាវា EUROPA 2 មានបណ្ដោយ ២២៥,៣៨ម៉ែត្រ ទទឹង ២៩,៩០ម៉ែត្រ និងមានជម្រៅទឹក ៦,៣០ម៉ែត្រ។
គួរឱ្យដឹងដែរថា ដោយសារកត្តាសន្តិភាព ដែលធ្វើឱ្យកម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិជាបន្តបន្ទាប់ ទាំងផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក។ ជាក់ស្ដែងនាវាទេសចរណ៍ដឹកភ្ញៀវទេសចរដ៏ធំ មានភ្ញៀវប្រមាណជាង ៧០០រយនាក់នេះ ចូលមកទស្សនកិច្ចកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព៕