ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាក់ច្រាំងទន្លេនៅស្រុកស្អាង បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ៤០ខ្នងរងផលប៉ះពាល់

កណ្តាល៖ ករណីបាក់ច្រាំងនៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បានបណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ៤០ខ្នងរងការខូចខាត។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គីមកុលមុនី បានប្រាប់មក EAC news ថា ករណីបាក់ច្រាំងក្នុងស្រុកស្អាងមានបណ្តោយប្រវែង ២០០ម៉ែត្រ ដែលធ្វើឱ្យផ្ទះចំនួន ៤០ខ្នងរងផលប៉ះពាល់ ស្មើនឹង ២១គ្រួសារ ក្នុងនោះមានផ្ទះពលរដ្ឋចំនួន ២ខ្នងរលំចូលក្នុងទឹកទាំងស្រុង ២៨ខ្នងរងប៉ះពាល់ធ្ងន់ធ្ងរ ហើយ១០ខ្នងទៀតរងប៉ះពាល់ស្រាល។

លោក សុទ្ធ គីមកុលមុនី គូសបញ្ជាក់ថា ភាគច្រើនផ្ទះដែលរងផលប៉ះពាល់ គឺជាប្រភេទផ្ទះដែលប្រកបមុខរបរលក់លក់ដូរ និងអាជីវកម្ម។ បើតាមអ្នកនាំពាក្យរូបនេះ ភ្លាមៗកម្លាំងអាជ្ញាធរប្រមាណ ៤៥០នាក់បានមកជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋដែលរងគ្រោះ។

តាមការបញ្ជាក់ពីរដ្ឋបាលខេត្តកណ្តាល ករណីបាក់ច្រាំងនេះគឺបណ្តាលមកពីទឹកទន្លេបានស្រកចុះដែលធ្វើឱ្យមានការទាញដីចុះបណ្តាលផ្ទះនៅតាមច្រាំងបាក់ស្រុត ហើយទម្ងន់ផ្ទះបានដាក់បន្ទុកទៅលើច្រាំងដែលជាហេតុធ្វើឱ្យមានការបាក់ស្រុតជាជម្រាកៗ។

រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ដូច្នេះថា៖«ស្ថានភាពដី មានភាពមិនប្រក្រតី ធ្វើឱ្យសំណង់លំនៅឋាននៅតែបន្តបាក់ (ស្ថានភាពដីបានស៊ីរូងចូលផ្នែកខាងក្រោមនៃសំណង់លំនៅឋាន។ ក្នុងករណីការបាក់ស្រុតនៅតែបន្តកើតមាន ប្រជាពលរដ្ឋមិនអាចរស់នៅ និងបន្តការប្រកបអាជីវកម្មនៅលើទីតាំងដែលមានហានិភ័យនេះបានឡើយ ព្រោះវាអាចបង្កឱ្យកើតមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក