ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកដែលជួយពង្រឹងអំណាចដល់គណបក្សប្រជាជនគឺ សម រង្ស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដែលមិនចំឈ្មោះតែទំនងសំដៅលើទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ថាជាមនុស្សស្រួលប្រើ និងជាអ្នកដែលជួយឱ្យបក្សប្រជាជនពង្រឹងអំណាចបានរឹងមាំដល់សព្វថ្ងៃ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថា សម រង្ស៊ី គឺជាមនុស្សល្ងង់ដែលស្រួលប្រើបំផុត ក្នុងការគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញពី ២ភាគ៣ ទៅ ៥០បូក១ ដែលបើកដៃឱ្យបក្សប្រជាជនកាន់អំណាចពេញទីរហូតមកដល់បច្ចុប្បន្ន។

សម្ដេចថា៖ «មានសត្រូវដែលមានភាពវ័យឆ្លាត ប្រសើរជាងមិត្តដែលមានភាពល្ងង់ខ្លៅ តែអានេះវាជាសត្រូវដែលល្ងង់»។

នៅដើមឆ្នាំ២០០៦ គណបក្សប្រជាជនកម្ពុជា បានសហការជាមួយគណបក្សសមរង្ស៊ី បោះឆ្នោតកែប្រែរដ្ឋធម្មនុញ្ញដែលបង្កើតរដ្ឋាភិបាល ពី ២/៣ មក ៥០បូក១ ដែលបានធ្វើឱ្យគណបក្សប្រជាជនអាចពង្រឹងអំណាចពេញទី ធ្វើឱ្យឲ្យសម្តេចក្រុមព្រះបាត់បង់តំណែងប្រធានរដ្ឋសភា និងក្រោយមកប្រធានបក្សហើយគណបក្សហ្វុនស៊ីនប៉ិច បានបាត់អំណាចពិតប្រាកដនៅក្នងរាជរដ្ឋាភិបាលចម្រុះ។ ដូច្នេះអំណាចផ្តាច់មុខរបស់គណបក្សប្រជាជនបានចាប់ផ្ដើមនៅឆ្នាំ២០០៦ គឺចេញមកពីរូបមន្ត ៥០+១ ដែលមានការចូលរួមពី សម រង្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក