ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីថាទណ្ឌកម្មគ្មានប្រសិទ្ធិភាពលើកម្ពុជានោះទេ ខណៈផ្ដាំលោកសេរីថាកុំសាងកំហុសទី៣លើកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាជួបភាពអកុសលដែលផ្ដល់ឱ្យដោយប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ តែក៏បានបញ្ហាពីសមត្ថភាពដោះស្រាយរបស់ខ្លួនផងដែរ។ សម្ដេចបញ្ជាក់ថាទណ្ឌកម្មលើកម្ពុជាគ្មានប្រសិទ្ធភាពនោះទេ តែផ្ដាំថាកុំសាងកំហុសទី៣លើកម្ពុជា។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូនដល់គរុសិស្សនៃវិទ្យាស្ថានជាតិអប់រំព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថាប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យបានសាងកំហុសទី១ លើកម្ពុជាគឺការគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ និងកំហុសទី២ នោះគឺការគាំទ្រខ្មែរក្រហមពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ដោយប្រទេសទាំងនោះមិនដែលបង្ហាញពាក្យ «សុំទោស» ឬ «សោកស្ដាយ» ណាមួយចំពោះប្រជាជនកម្ពុជានោះទេ។

សម្ដេចនាយករដ្ឋមន្ត្រីដែលបានដឹកនាំកម្ពុជាតាំងពីឆ្នាំ១៩៧៩ មកបានលើកឡើងថាកម្ពុជាជួបភាពអកុសលតែបង្ហាញពីសមត្ថភាពដោះស្រាយបញ្ហារបស់កម្ពុជាផងដែរ។

សម្ដេចថា៖ «ទណ្ឌកម្មរបស់ពួកអ្នកឯងគ្មានប្រសិទ្ធភាពទេ មិនអាចរារាំងប្រជាជនកម្ពុជាបានទេ»

ទោះជាយ៉ាងណាសម្ដេចបានផ្ដាំទៅប្រទេសដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យទាំងនោះកុំសាងកំហុសទី៣ ដល់កម្ពុជាឱ្យសោះ ព្រោះកម្ពុជាមិនដែលភ្លេចនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក