ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីហ្គាតេម៉ាឡាទស្សនកិច្ចនៅតៃវ៉ាន់ ក្រោមក្រសែភ្នែកតាមដានពីចិន

អន្តរជាតិ៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បានធ្វើដំណើរមកដល់កោះតៃវ៉ាន់នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងការទូតជាមួយដែនកោះនេះ ខណៈដែលដំណើរទស្សនកិច្ចនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសចិន។ គួរបញ្ជាក់ថា ហ្គាតេម៉ាឡាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលនៅសេសសល់ក្នុងការទទួលស្គាល់អធិបតេយ្យភាពរបស់តៃវ៉ាន់ ដែលបានបន្តធ្លាក់ចុះខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយថ្មីៗនេះ អំឡុងពេលដែលចិនព្យាយាមទាញតៃវ៉ាន់ឱ្យកាន់តែឯកោលើឆាកអន្តរជាតិ។ 

កន្លងមក ចិនតែងតែធ្វើការចាត់ទុកតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលនឹងត្រូវដណ្តើមយកមកវិញនៅថ្ងៃណាមួយ ហើយចិនក៏មិនអនុញ្ញាតឱ្យប្រទេសណាមួយទទួលស្គាល់ទំនាក់ទំនងការទូតទាំងពីរជាមួយនិងរដ្ឋធានីប៉េកាំង និងទីក្រុងតៃប៉ិឡើយ មានន័យថាមានមួយត្រូវតែអត់មួយ។ តាមរយៈរូបភាពមួយសន្លឹកដែលចេញផ្សាយដោយក្រសួងការបរទេសតៃវ៉ាន់កាលពីថ្ងៃចន្ទបានបង្ហាញថា លោកប្រធានាធិបតី Giammattei នៃប្រទេសហ្គាតេម៉ាឡា ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu នៅពេលដែលលោកអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Taoyuan។ 

គួររំឮកថា មុនពេលចាកចេញទៅធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ លោក Giammattei បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើងដើម្បីបង្ហាញសារយ៉ាងច្បាស់ថា ប្រទេសនីមួយៗមានសិទ្ធិដឹកនាំ និងគ្រប់គ្រងរដ្ឋាភិបាលដោយខ្លួនឯង។ អំឡុងទស្សនកិច្ចពីថ្ងៃចន្ទរហូតដល់ថ្ងៃព្រហស្បតិ៍នេះ លោក Giammattei គ្រោងនឹងថ្លែងសុន្ទរកថានៅសមាជតៃវ៉ាន់ និងទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់ Taichung ភាគខាងត្បូងនៃទីក្រុងតៃប៉ិ។ ក្រៅពីនេះ លោកក៏គ្រោងនឹងធ្វើការផ្សព្វផ្សាយពីកាហ្វេហ្គាតេម៉ាឡាផងដែរ នៅលើកោះតៃវ៉ាន់។

ដំណើរទស្សនកិច្ចរបស់ លោក Giammattei នេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen ទៅកាន់ប្រទេសហ្គាតេម៉៉ាឡា និងបេលីស្ស ជាប្រទេសអាមេរិកកណ្តាលដែលរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ចាប់តាំងពីហុងឌូរ៉ាសបានផ្លាស់ប្តូរទំនាក់ទំនងការទូតមកកាន់ប្រទេសចិនវិញកាលពីខែមុន។ គួរឱ្យដឹងថា នៅក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសហ្គាតេម៉៉ាឡា និងបេលីស្ស លោកស្រី Tsai Ing-wen បានធ្វើដំណើរមកកាន់តៃវ៉ាន់វិញដោយបានឈប់សំចតនៅទឹកដីអាមេរិក និងជួបជាមួយប្រធានសភាអាមេរិក លោក Kevin McCarthy។ ឆ្លើយតបនឹងសកម្មភាពនេះ ចិនបានធ្វើសមយុទ្ធយោធារយៈពេលបីថ្ងៃ ដែលបានក្លែងធ្វើជាការវាយប្រហារតាមគោលដៅនានា និងការសមយុទ្ធដូចជាការបិទកោះតៃវ៉ាន់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក