ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន កុសល ប្ដេជ្ញាការពារ «មរតកតេជោ» ក្រោយត្រូវបានព្រះមហាក្សត្រផ្ដល់តួនាទីជាន់ខ្ពស់នៅក្រសួងដែនដី

ភ្នំពេញ៖ ក្រោយពីលោក ហ៊ុន កុសល ត្រូវបានតុលាការភ្នំពេញសម្រេចឱ្យនៅក្រៅឃុំ ហើយត្រូវបានព្រះមហាក្សត្រផ្តល់ឋានៈជាអនុរដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកបានសរសេរសារបង្ហាញអារម្មណ៍របស់ខ្លួននៅក្នុងហ្វេសប៊ុកដែលមានចំពោះសម្តេចតេជោ។

លោក ហ៊ុន កុសល បានរៀបរាប់អារម្មណ៍ដែលបានជួបសម្តេចផ្ទាល់កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ដូច្នេះថា៖ «ក្រោយបានជួបសម្តេចដោយផ្ទាល់ខ្ញុំកើតអារម្មណ៍ថា សម្តេចតេជោមានចរិយាវត្តពោរពេញសេចក្តីសន្តោស និងមេត្តាករុណាយ៉ាងជ្រាលជ្រៅ»

លោកបានសរសេរបន្ថែមថា៖ «ខ្ញុំត្រឹមតែអតីតអ្នកទោសតូចតាចម្នាក់ដែលបានប្រព្រឹត្តល្មើសចំពោះសម្តេចតេជោ ប៉ុន្តែក្រោយចប់ជំនួបដែលមិនអាចវាស់ថ្លៃបានសម្តេចតេជោបានជូនដំណើរពួកយើងរហូតដល់មុខនិវេសនដ្ឋានរបស់សម្តេចតេជោផ្ទាល់។ ចរិយាវត្តនេះបង្ហាញថា សម្តេចជាបុរសដែលមានបេះដូងគ្មានចិត្តព្យាបាទ និងគំនុំយ៉ាងពិតប្រាកដ»

លោកបន្តថា ដោយសារតែសេចក្តីសន្តោសប្រណីរបស់សម្តេច ទើបប្រជាជនកម្ពុជាតែងតែគោរព និងបន្តផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ដោយប្រសិទ្ធនាមសម្តេចថា «ជាស្ថាបនិកសន្តិភាពសម្រាប់កម្ពុជា»

លោកនិយាយដូច្នេះថា៖ «សំឡេងដ៏ស្រទន់ និងមានតេជះរបស់សម្តេចពុកពិតជាធ្វើឱ្យវិញ្ញាណរបស់កូនចងចាំនូវប្រសាសន៍ថ្លៃថ្លា និងជាមេរៀនដ៏សំខាន់នៅក្នុងជីវិត។ អ្នកធ្វើរមែងទទួលការនិន្ទាពីអ្នកដែលនិយាយច្រើន និងអ្នកច្រណែនច្រើន។ សម្តេចតេជោ ជាអ្នកធ្វើប្រកបដោយពុះពាររហូតមក ដូច្នេះការនិន្ទាពីអ្នកនិយាយមិនមែនជាឧបសគ្គសម្រាប់អ្នកធ្វើដូចសម្តេចពុកទេ ប៉ុន្តែលទ្ធផលនៃការកសាងប្រទេសជាតិនោះហើយជាមរតកដែលមិនអាចកាត់ថ្លៃបាន។ យើងជាកូនចៅខ្មែរជំនាន់ក្រោយត្រូវតែការពារឱ្យបានដាច់ខាតនូវ «មរតកតេជោ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក