ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាហារដ្ឋាននៅខេត្តពោធិ៍សាត់ចំនួនជិត ២០បេ្តជ្ញាមិនលក់ម្ហូបសត្វព្រៃខុសច្បាប់ឡើយដើម្បីអភិរក្សសត្វព្រៃនៅកម្ពុជា

ពោធិ៍សាត់៖ ម្ចាស់អាហារដ្ឋាននៅខេត្តពោធិ៍សាត់ចំនួន១៩ ហើយដែលបានប្រកាសមិនលក់ម្ហូបអាហារពីសត្វព្រៃ ដើម្បីអភិរក្សសត្វព្រៃនៅកម្ពុជាឱ្យស្ថិតនៅក្នុងគង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រសួងបរិស្ថានបានផ្តល់ប័ណ្ណសរសើរជូនម្ចាស់ហាងចំនួន១០ ដែលប្តេជ្ញាមិនលក់សាច់សត្វកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ និង ៩ហាងទៀត កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

លោក ពិន ប៉ន ម្ចាស់ភោជនីយដ្ឋានផានឡានដែលស្ថិតនៅក្នុងស្រុកវាលវែង បានបញ្ជាក់មក EAC news ថាលោកបានបើកហាងលក់បាយម្ហូបអស់រយៈពេល ២៣ឆ្នាំមកហើយ ដោយកាលពីមុនលោកបានលក់ម្ហូបសាច់សត្វព្រៃ រហូតដល់ឆ្នាំ២០០៥ លោកក៏បានឈប់លក់ម្ហូបសត្វព្រៃវិញ។

លោកបានប្រាប់ថា ក្រោយពីលោកឈប់លក់ម្ហូបសត្វព្រៃ មានភ្ញៀវទេសចរមួយចំនួនបានមកសួររកសាច់សត្វព្រៃក្នុងហាងរបស់លោក ប៉ុន្តែលោកបានពន្យល់ទៅពួកគេវិញពីហានិភ័យនៃការបរិភោគសាច់សត្វព្រៃ ដោយមានភ្ញៀវខ្លះភ្ញាក់រលឹក ហើយភ្ញៀវខ្លះទៀតមិនយកចិត្តទុកដាក់ស្តាប់តាមការពន្យល់របស់លោកឡើយ។ លោកមិនបារម្ភថា បន្ទាប់ពីលោកឈប់លក់សត្វព្រៃធ្វើឱ្យបាត់ចំនួនភ្ញៀវទេសចរនោះទេ គឹមានតែជួយឱ្យលោករួចផុតពីការអនុវត្តច្បាប់នៃបទល្មើសសត្វព្រៃ និងជួយអភិរក្សសត្វព្រៃ។

លោកនិយាយថា៖ «ខ្ញុំមិនបារម្ភ (ពីការថយចំនួនភ្ញៀវទេសចរ) ពីព្រោះឥឡូវមានអាហារសម្បូរបែបជាច្រើន មានអាហារគ្រឿងសមុទ្រ យើងអាចបន្តដំណើរចិញ្ចឹមជីវិតបានប្រសើរជាងលក់សត្វព្រៃ»

ម្ចាស់ផ្ទះលំហែវាលវែង និងអាហារដ្ឋានភីអិលភ្នំទំព័រ អ្នកស្រី គង់ វិល័យ បានប្រាប់ឱ្យដឹងដែរថា តាំងពីបើកដំណើរការអាជីវកម្មទេសចរណ៍នេះមក អ្នកស្រីមិនដែលលក់សាច់សត្វព្រៃម្តងណាឡើយ។ អ្នកស្រីបញ្ជាក់ថា ភ្ញៀវដែលអញ្ជើញមកដល់ហាងរបស់ស្រីតែងតែសួរសាច់សត្វព្រៃជានិច្ច ប៉ុន្តែអ្នកស្រីមិនបានបំពេញតាមតម្រូវការរបស់ភ្ញៀវឡើយ។ អ្នកស្រីបានបេ្តជា្ញមិនលក់សាច់សត្វព្រៃឡើយ ដោយយល់ឃើញថា ការបរិភោគសាច់ព្រៃវាអាចបង្កឱ្យកើតជំងឺឆ្លងផ្សេងៗដល់អតិថិជន។

ម្ចាស់អាហារដ្ឋាននៅក្នុងពោធិ៍សាត់ដែលទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថានបានអំពាវនាវដល់ម្ចាស់ហាងដទៃទៀតទាំងនៅក្នុងខេត្តពោធិ៍សាត់ និងខេត្តផ្សេងទៀត បញ្ចប់ការលក់ម្ហូបសត្វព្រៃ ដើម្បីចូលរួមអភិរក្សសត្វព្រៃនៅកម្ពុជា។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា តាំងពីយុទ្ធនាការអន្ទាក់សូន្យក្នុងដំណាក់កាលទី១បានបញ្ចប់ រហូតដល់ឈានដល់ការបន្តអនុវត្តយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដោយបានអនុវត្តក្នុងខេត្ពពោធិ៍សាត់កាលពីដើមខែមេសា រហូតដល់ចុងខែមេសា ឆ្នាំ២០២៣ ហើយបន្តឆ្ពោះទៅ ខេត្តកំពង់ស្ពឺ កោះកុង បាត់ដំបង និងខេត្តប៉ៃលិន គិតមកដល់ពេលបច្ចុប្បន្ននេះ មានអាហារដ្ឋានសរុបចំនួន៧១ ហើយដែលបានបេ្តជ្ញាមិនលក់ម្ហូបអាហារពីសាច់សត្វព្រៃ។

លោកបានលើកឡើងថា ការបរិភោគសាច់សត្វព្រៃមិនបានធ្វើឱ្យប៉ូវកម្លាំង និងព្យាបាលជំងឺឡើយ ពោលគឺមានតែប្រឈមនឹងមេរោគ និងជំងឺឆ្លងផ្សេងៗទៅវិញទេ។

បើតាមនាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា លោក សេង ទៀក ការបរិភោគសត្វព្រៃ ផ្អែកតាមរបាយការណ៍អ្នកវិទ្យាសាស្ត្រ អាចបង្កឱ្យមានជំងឺឆ្លងកើតឡើងជាសកល ជាក់ស្តែងជំងឺកូវីដ-១៩ ជំងឺ Sars Mers ជំងឺ H1N1 ជំងឺអ៊ីបូឡា និងវីរុសដទៃទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក