ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

នាយករដ្ឋមន្ត្រីលុបចោលដំណើរកម្សាន្តឯកជនដោយសារការការពារសន្ដិសុខតឹងរឹងពេក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ថាសម្ដេចបានលុបចោលដំណើរកម្សាន្តឯកជនមួយរបស់សម្ដេចក្នុងខែនេះដោយសារការរៀបចំសន្ដិសុខតឹងរ៉ឹងពេក។ សម្ដេចមានអារម្មណ៍ថាគ្មានសេរីភាព។

ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៃវត្តព្រះបារមីវង្កតបុរី ក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាសម្ដេចបានលុបចោលដំណើរកម្សាន្តឯកជនទៅខេត្តកែបកាលពីដើមខែនេះបន្ទាប់ពីមានការរៀបចំកម្លាំងសន្ដិសុខការពារសម្ដេចដល់រាប់ពាន់នាក់ចាប់ពីខេត្តកណ្ដាលរហូតដល់ខេត្តកែប រួមទាំងមានការត្រៀមឧទ្ធម្ភាគចក្រ៣គ្រឿងត្រៀមដឹកសម្ដេចពេលមានអាសន្នថែមទៀត។ សម្ដេចចាត់ទុកថាការនេះជ្រុលហួសហេតុពេកព្រោះនេះជាដំណើរកម្សាន្តឯកជនរបស់សម្ដេច។

សម្ដេចថា៖ «ខ្ញុំថាអ៊ីចឹងមិនបាច់ទៅទេ! ផារ៉ា (រដ្ឋមន្ត្រីដែនដី) និងប្រពន្ធទៅដល់ ខ្ញុំថាមើលផារ៉ា ស្លៀកពាក់រួចហើយ ម៉ែវាក៏ស្លៀកពាក់ហើយដែរខ្ញុំថាទៅ ឬមិនទៅបើអញ្ចឹងនេះ! ឥឡូវបើយើងទៅវាអត់សមព្រោះទៅជាឯកជនសោះតែគេបែរជារៀបចំគ្រាន់តែកម្លាំងការពារតាមផ្លូវ។ ចុះពីណាវាបាញ់?»

សម្ដេចតេជោថា សម្ដេចនឹងមិនឱ្យជំនួយការ ឬអ្នករៀបចំពិធីការសម្ដេចដឹងកម្មវិធីឯកជនរបស់សម្ដេចមុននោះទេ ដើម្បីមានសេរីភាពក្នុងការធ្វើអ្វីដែលសម្ដេចចង់ធ្វើ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក