ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី២នៃខែឧសភាដែលយឺតជាងឆ្នាំមុន

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា រដូវវស្សាឆ្នាំ២០២៣នេះ នឹងចូលមកដល់នៅសប្តាហ៍ទី២នៃខែឧសភា ហើយនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១នៃខែវិច្ឆិកា។ រដូវវស្សាឆ្នាំនេះ ចូលមកដល់ជាងយឺតឆ្នាំ២០២២។ នៅរដូវវស្សាឆ្នាំនេះមានបរិមាណទឹកភ្លៀងពីតិចទៅមធ្យម ដែលតិចជាងឆ្នាំមុន។

ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅក្នុងដើមរដូវវស្សានេះ អាចមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall)។

នៅពាក់កណ្តាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយនឹងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាបង្គួរផងដែរ។

នៅចុងរដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្ដាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀងឡើយ។ នៅចុងរដូវវស្សា នេះក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall) ក្នុងកម្រិតជាមធ្យមផងដែរ ពិសេសនៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ។

តាមការបញ្ជាក់ពីក្រសួងធនធានទឹក នៅក្នុងរដូវវស្សាឆ្នាំនេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានព្យុះខ្លះ កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។

នៅក្នុងរដូវវស្សាឆ្នាំ២០២៣ កម្ពុជាមានកូនរដូវប្រាំង ដែលអាចកើតឡើងដែលអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា។

បើតាមក្រសួងធនធានទឹក កម្ពុជាចាប់ពីខែឧសភា រហូតដល់ខែសីហា ឆ្នាំ២០២៣ នឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្ដៅមាន ៦០ភាគរយ និងបាតុភូត អែនសូ (Neutral) មាន ៤០ភាគរយ ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina)។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០ភាគរយ ទៅ៨០ភាគរយ និងបាតុភូត (Neutral) ថយមកនៅ ២០ភាគរយ ទៅ៣០ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក