សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ៖ ការចង់ឈ្នះឆ្នោតដោយបំភ្លេចគុណឱពុកម្ដាយគឺមិនមែនជារឿងល្អនិងគុណធម៌សីលធម៌របស់មនុស្សទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីសេចក្ដីនឹករលឹកដល់ឱពុកម្ដាយរបស់សម្ដេចនិងបានលើកឡើងក្រុមគ្រួសារសម្ដេចនឹងធ្វើខួបរម្លឹកគុណឪពុកម្ដាយរបស់សម្ដេចតេជោនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខស្របពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះគឺខួប ២៥ឆ្នាំ មរណភាពមាតារបស់សម្ដេច ស្របនឹងខួប ១០ឆ្នាំនៃមរណភាពរបស់បិតាសម្ដេច និងជាខួប ១០០ឆ្នាំរបស់បិតាសម្ដេចផងដែរ។

សម្ដេចតេជោថា៖ «រឿងបោះឆ្នោតគឺជារឿងមួយ តែគុណបំណាច់របស់ឪពុកម្ដាយគឺមិនអាចបំភ្លេចបានទេ។ ការចង់ឈ្នះឆ្នោតដោយបំភ្លេចចោលឱពុកម្ដាយគឺមិនមែនជារឿងល្អ គុណធម៌ និងសីលធម៌របស់មនុស្សនោះទេ»។

សម្ដេចលើកឡើងបែបនេះក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនៃវត្តព្រះបារមីវង្កតបុរី ក្នុងសង្កាត់ទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គួរឱ្យដឹងផងដែរថាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក