ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក ឯម ច័ន្ទមករា៖ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ទាមទារឱ្យមានការចូលរួម ដោះស្រាយជាលក្ខណៈពហុវិស័យ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងបើទោះបីជាទទួលនាមសមិទ្ធផលជាច្រើនទាក់ទងនឹងជនមានពិការភាព ប៉ុន្តែនៅតែមានបញ្ហាប្រឈមមួយចំនួនក្នុងចំណោមជនមានពិការភាពគំហើញ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ទាមទារឱ្យមានការចូលរួមទាំងអស់គ្នាពីភាគីពាក់ព័ន្ធក្នុងការដោះស្រាយ។

លោក ឯម ច័ន្ទមករា ថ្លែងដូចនេះក្នុងក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការកសាងផែនការសកម្មភាពគាំទ្រជនអូទីស្សឹមនៅកម្ពុជា» នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

លោកបានលើកឡើងថា ការចូលបម្រើការងាររបស់ជនមានពិការភាពទាំងក្នុងវិស័យសាធារណៈ និងឯកជនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈទិន្នន័យពិការភាពនិងសក្ខីកម្មទាក់ទងនឹងពិការភាពកាន់តែមានភាពច្បាស់លាស់ និងអាចប្រៀបធៀបបានសម្រាប់គាំទ្រដល់ការរៀបចំគោលនយោបាយប្រកបដោយភាពប្រាកដនិយម។

លោក ឯម ច័ន្ទមករា គូសបញ្ជាក់ថា សមិទ្ធផលជាច្រើនទៀតដែលមិនអាចរៀបរាប់អស់ ដែលបានមកពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងនៅក្នុងវិស័យពិការភាពនិងវិស័យផ្សេងៗទៀត ពិសេសពីតំណាងជនមានពិការភាពនិងក្រុមគ្រួសារ ខណៈសមិទ្ធផលទទួលបានជាច្រើនក៏នៅមានជួបបញ្ហាប្រឈមមួយចំនួនទៀត ជាពិសេសបញ្ហាក្នុងចំណោមជនមានពិការភាពគំហើញ ជនមានអូទីស្សឹម និងជនខ្សោយសតិបញ្ញា ដែលទាមទារឱ្យមានការចូលរួមរបស់យើងទាំងអស់គ្នាក្នុងការដោះស្រាយជាលក្ខណៈពហុវិស័យ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះបានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតផ្តល់ឱកាសឱ្យជួបជុំពិភាក្សាបន្ថែមអំពីបច្ចុប្បន្នភាព នៃការយល់ដឹងស្ថានភាពអូទីស្សឹមនៅកម្ពុជា ក្នុងគោលបំណងឈានទៅបង្កើតផែនការសកម្មភាពជាក់លាក់នាពេលអនាគត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក